ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » សាហាវ! បាញ់សម្លាប់​ប្រពន្ធ​ខ្លួនឯង នៅ​ចំពោះមុខ​កូន ហើយកូនៗភ័យខ្លាច

សាហាវ! បាញ់សម្លាប់​ប្រពន្ធ​ខ្លួនឯង នៅ​ចំពោះមុខ​កូន ហើយកូនៗភ័យខ្លាច

អន្តរជាតិ ៖ កាលពីពេល​ថ្មី​កន្លងទៅនេះ ប៉ូលិស​ខេត្ត នុ​ន​ថាក់​បុរី បាន​ចុះទៅពិនិត្យ​កន្លែង កើតហេតុ​មួយកន្លែង បន្ទាប់ពី​ប្រជាពលរដ្ឋ បាន​រាយការណ៍​ថា មាន​ករណី​បាញ់សម្លាប់ ក្នុង​ផ្ទះមួយ​ខ្នង ដែល​បណ្ដាលឱ្យ​ស្ត្រី​ម្នាក់ ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត ។ សាកសព​ស្ត្រី​រងគ្រោះ​ឈ្មោះ សុ​ដា​ថិ​ប អាយុ ៣៤ឆ្នាំ មុខរបរ​មេផ្ទះ ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ ។

ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ស្ត្រី​រងគ្រោះ ស្លាប់​ដោយសារ ប្ដី​របស់​នាង​បាញ់សម្លាប់ ចំ​ត្រង់​សៀតផ្កា​ខាងឆ្វេង ធ្លុះ​ទៅខាង​ស្ដាំ ចំណែក​ជនដៃដល់ ដែល​ត្រូវជា​ប្ដី មិនត្រូវ​បានបង្ហាញ​ឈ្មោះ​ទេ ដោយ​គ្រាន់តែ​ដឹងថា មាន​អាយុ ៣៥ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ហើយ​ក្រោយ​បាញ់សម្លាប់​ប្រពន្ធ​រួចហើយ ជនសង្ស័យ ក៏បាន​ជិះ​ម៉ូតូ​គេចខ្លួនបាត់​តែម្ដង ។

តាម​សម្ដី​ស្ត្រី​ម្នាក់ ជា​អ្នកជិតខាង​ផ្ទះកើតហេតុ មាន​អាយុ៥០ឆ្នាំ បាន​ប្រាប់ សមត្ថកិច្ច​ឱ្យដឹងថា ២នាក់​ប្ដី​ប្រពន្ធ​ខាងលើនេះ បាន​រួមរស់​ជាមួយគ្នា រយៈពេល​យូរណាស់​មកហើយ ដោយមាន​កូនប្រុស​ស្រី ២នាក់ កូនប្រុស​អាយុ ៦ឆ្នាំ និង​កូនស្រី​អាយុ ៥ឆ្នាំ ហើយ​ទាំង២នាក់​ប្ដី​ប្រពន្ធ តែងតែ​ឈ្លោះ​គ្នា​ស្ទើរ​រាល់ថ្ងៃ ដោយសារ​បុរស​ជា​ប្ដី ជា​មនុស្ស​ញៀន​ថ្នាំ និង​មាន​ស្រី​ក្រៅ​ច្រើនពេក ដែលជា​ហេតុនាំឱ្យ​ប្រពន្ធ ក្ដៅក្រហាយ ជេរ​គ្មាន​ថ្ងៃ​ស្រាកស្រាន្ត​ឡើយ ។

មុនពេល​កើតហេតុ ២នាក់​ប្ដី​ប្រពន្ធ​ខាងលើនេះ បានប្រកែក​គ្នាខ្លាំងៗ ពី​រឿងដដែលៗ ក្រោយមក​ជនល្មើស ក៏បាន​ទាញ​កាំភ្លើង​បាញ់ ប្រពន្ធ​ស្លាប់ភ្លាមៗ នៅ​ចំពោះមុខ​កូន​ទាំង ២នាក់ ពេលនោះ​កូន​ទាំង២ មានការ​ភ័យរន្ធត់​យ៉ាងខ្លាំង បាន​រត់ទៅរក​ស្ត្រី​វ័យ៥០ឆ្នាំ​ម្នាក់ ដែលជា​អ្នកជិតខាង រូបនេះ​ឱ្យជួយ ។

ក្រោយពី​បានដឹង​ព័ត៌មាន សមត្ថកិច្ច​ក៏បាន​តាម​ចាប់ខ្លួន ជនដៃដល់​ជា​ប្តី​រូប​នោះបានភ្លាមៗ នៅ​ល្ងាច​ថ្ងៃ​ដដែល ហើយ​កំពុង​ស្ថិតនៅក្នុង​ការសួរចម្លើយ និង​ឈានទៅ​ផ្ដន្ទាទោស​តាមច្បាប់ ៕

6242

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya