ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» Breaking News, ព័ត៌មានជាតិ » បែកធ្លាយ​កម្លាំង​នគរបាល​ក្រុង​កំពង់ឆ្នាំង បង្ក្រាប​ករណី​ល្បែង​ជល់​មាន់ ចាប់បាន តែ​ប្រជាពលរដ្ឋ​ធម្មតា​ចំណែក​ប៉ូលីស​ជល់​មាន់​និង​មាន់​ជល់ មិនត្រូវ​បាន​ចាប់

បែកធ្លាយ​កម្លាំង​នគរបាល​ក្រុង​កំពង់ឆ្នាំង បង្ក្រាប​ករណី​ល្បែង​ជល់​មាន់ ចាប់បាន តែ​ប្រជាពលរដ្ឋ​ធម្មតា​ចំណែក​ប៉ូលីស​ជល់​មាន់​និង​មាន់​ជល់ មិនត្រូវ​បាន​ចាប់

(ខេត្តកំពង់ឆ្នាំង)៖ កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧វេលា​ម៉ោង៩ និង៤៥នាទី​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បា​នប​ង្ក្រា​បទីតាំង​ជល់​មាន់​មួយកន្លែង​និង​ចាប់បាន​មនុស្ស​ចំនួន០៤នាក់​រួមទាំង​សំភា​រះ​មាន់​ជល់​មួយចំនួន​ត្រូវបាន​នគរបាល​ក្រុង​កំពង់ឆ្នាំង​ធ្វើការ​បង្ក្រាប​ហើយ​បាន​បញ្ជូន​មកកាន់​ការិយាល័យ​ជំនាញ​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល។

ប្រជាពលរដ្ឋ​សំណូមពរ ដល់​ឯក​ឧ​ត្ត​អភិបាលខេត្ត​និង​លោកស្នងការ​នគរបាល​ខេត្ត​គួរតែ​ពិនិត្យមើល​លើ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​ជៀសវាង​ប្រជាពលរដ្ឋ​រិះគន់ថា​ស្នងការ​ខេត្ត​ត្រូវរ៉ូវ​គ្នា​ជាមួយ​ជំនាញ​បង្ក្រាប​ល្បែងស៊ីសង​កន្លងមក​នគ​របាល​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល​ខេត្ត​តែងតែ​លេចឮ​ភាពល្បីល្បាញ​នូវ​ព័ត៌មាន​មួយចំនួន​ពាក់ព័ន្ធ​និង​ការបង្ក្រាប​បទល្មើសផ្សេងៗហើយ​ធ្វើការ​ដោះលែង​មនុស្ស​ក្រោមលេស​អប់រំ និង​សំភារៈ​ដូចជា​ម៉ូតូ​និង​មាន់​ជល់​ជា​ថ្នូរ​និង​ទឹកប្រាក់​រាប់រយ​រាប់ពាន់​ដុល្លា។

កំលាំង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​ចុះបង្ក្រាប​ករណី ល្បែងស៊ីសង”ជល់​មាន់”នៅ​ចំណុច​បរិវេណ​ផ្ទះ​របស់​ឈ្មោះ ស៊ឹម សារ៉ាត់(ហៅ​តា​លីម)មាន​លើក​ផ្លាក​ស្នាក់ការ”អង្ក​ការអភិរក្ស​ការពារ​ព្រៃឈើ​និង​សត្វព្រៃ”ស្ថិតក្នុង​ភូមិ​ត​ទ្រា​ជើង ឃុំ​ស្រែ​ថ្មី​ស្រុក​រលាប្អៀរ​ដែលមាន​ព្រំប្រទល់​ជាប់​នឹង​របង​ខាងជើង​វិទ្យាល័យ ក្រុង​កំពង់ឆ្នាំង ក្នុងភូមិ​ទី8សង្កាត់​ខ្សា​ម​ក្រុង​កំពង់ឆ្នាំង។

លទ្ធផល​បង្ក្រាបបាន ៖
-ឃាត់ខ្លួន​ជនសង្ស័យ0៤នាក់ ៖
1-ឈ្មោះ​គុន ថន ភេទ​ប្រុស​អាយុ34ឆ្នាំមាន​ទីលំនៅ​ភូមិ​ទី4សង្កាត់​ខ្សា​ម។
2-លី យ៉ាំង​ហាយ ភេទ​ប្រុស​អាយុ40ឆ្នាំ(ជនជាតិ​វៀតណាម)មាន​ទី​លំ
នៅ​ភូមិ​ចុង​កោះ​សង្កាត់​ផ្សារឆ្នាំង។
3-សុខ វាសនា ភេទ​ប្រុស​អាយុ17ឆ្នាំមាន​ទីលំនៅ​ភូមិ​ប្អេ​រ​សង្កាត់​ប្អេ​រ។
4-សុខ ណា ភេទ​ប្រុស​អាយុ40ឆ្នាំមាន​ទីលំនៅ​ភូមិ​សំរោង​សង្កាត់​ផ្សារឆ្នាំង។

នឹង​ដកហូត​វត្ថុតាង៖ម៉ូតូ ចំនួន05គ្រឿង​មាន់​ជល់​ចំនួន 06ក្បាល(នៅរស់)
ស៊ុំ​ក្រុងមាន់​ដែក(02)ទូរស័ព្ទ06គ្រឿង បង់​ស្អិត​សំរាប់​រុំ​ខ្នាយ​មាន់​មួយចំនួន
កន្ត្រក់ ដាក់​មាន់ 06។
បច្ចុប្បន្ន​សម​ត្ត​កិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​កំពុង​កសាង​សំណុំរឿង​នឹង​វត្ថុតាង​បញ្ជូនមក​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​ស្រាល​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់។
ប្រភព​ខាងលើ​បាន​បន្ត​អោយដឹង​ផងដែរ​ថា នៅក្នុង​ការបង្ក្រាប​ទីតាំង​ជល់​មាន់​ខាងលើ​ក៏មាន​ប៉ូលីស ប្រមាណ៣-៤នាក់​ចូល​លេង​ផងដែរ ប៉ុន្តែ​ត្រូវបាន​គេ​បង្គាប់​អោយ​គេចខ្លួន​បាត់អស់ ចំណែក​មាន់​ជល់​ថត​ក្នុង​រូបភាព​ឃើញ​មានតែ​ក​ន្រក រីឯ​មាន់​ជល់​មិនដឹង​បាត់​ទៅណា​អស់​នោះទេ។

បច្ចុប្បន្ន​ទាំង​មនុស្ស ទាំង​ម៉ូតូ​ត្រូវបាន​គេ​សម្រួល​ដោះលែង​អស់ហើយ ទើប​ធ្វើអោយមាន​ការរិះគន់​ពី​ប្រជាពលរដ្ឋ​បែបនេះ ៕18485438_421085944935079_806998636086433125_n 18519574_421086051601735_4958391747965900255_n 18527719_421086014935072_3205099258013641822_n 18527865_421086121601728_8089094183644516977_n 18581934_421085924935081_6651466252020252708_n

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya