ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​បុរស អ្នកមាន​លុយ​ម្នាក់ ពាក់ព័ន្ធ​រឿង​លុយកាក់

ឃាត់ខ្លួន​បុរស អ្នកមាន​លុយ​ម្នាក់ ពាក់ព័ន្ធ​រឿង​លុយកាក់

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ នៅ​ចំណុច​ភោជនីយដ្ឋាន​ភូមិ​កោះកុង ក្បែរ​សណ្ឋាគារ​ហូ​លី​ដេ តាមផ្លូវ​លេខ៨៤ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។

បុរស​អាយុ​ប្រហែល៥០ឆ្នាំ​ម្នាក់ ស្លៀកពាក់​ឈុត​អង្គរក្ស ពាក់​វែ​នតា ទំនងជា​ចេញពី​កន្លែង​ស្នាក់នៅ​ក្នុងផ្ទះ​សំណាក់​ហេង​ពេជ្រ បាន​ចេញមក​ហូប​អាហារ​ពេលព្រឹក​នៅ​ភោជនីយដ្ឋាន​ភូមិ​កោះកុង ស្រាប់តែ​ដល់​ម៉ោង​កើតហេតុ​ក៏​ឃើញ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ២-៣នាក់​ដោយ​ខ្លះ​ស្លៀក​ស៊ីវិល​និង​ស្លៀក​ឯកសណ្ឋាន បានមក​ឃាត់​បុរស​រូប​នោះ ដោយ​តម្រូវ​ឲ្យ​គាត់​ឡើងលើ​ម៉ូតូ ព្រោះ​មិន​ចង់​ចាប់​វ៉ៃខ្នោះ មិន​ចង់​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ធំដុំ​នោះ ។

បុរស​ម្នាក់​ដែល​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​នោះ​ទំនងជា​អ្នករកស៊ី​ធំដុំ​មួយ​អាច​ជាប់​ពាក់ព័ន្ធ​រឿង​លុយកាក់ ដីធ្លី ឬក៏​រកស៊ី​ឈើ ប្រហែល​ជាមាន​អ្នកប្តឹង​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទើប​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​មក​នាំខ្លួន​យ៉ាង​ប្រ​ញ៉ាប់​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​តែម្តង ៕

0657d0e3-d99d-4b85-a0e0-93c68536c01f 805c8033-39be-47b7-8382-f17430c4737e b03778e0-ddce-4200-8994-d56085fdf18e

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya