ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ៧នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ៧នាក់ ករណី​គ្រឿងញៀន

ភ្នំពេញ ៖ កាលពី១២និង៣០នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល ថ្ងៃទី១៧ ខែឧសភា​ឆ្នាំ ២០១៧ នៅ​ចំណុច​ផ្លូវ​រថភ្លើង​ស្ថិត​ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ

រាជធានី​ភ្នំពេញ ។

មុនពេល​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ គឺ​លោក​បានទទួល​ព័​ត៍​មាន ពី​ប្រជាពលរដ្ឋ​បាន​រាយការណ៍​និង​ចង្អុល​មុខសញ្ញា​ម្នាក់​ជា​មុខសញ្ញា​ដើរ​លួច​នៅពេល​យប់ ឈ្មោះ រឿន គឹម​ឆៃ ទើប​លោក​បានដាក់​កំលាំង​តាមដាន​ស្រាវជ្រាវ​រហូត​កំណត់​គោលដៅ​បាន ឈានដល់​ការ​ឆ្មក់​ចូល​បង្ក្រាប​ជាក់ស្តែង និង​ឃាត់​បាន​ចំនួន៦នាក់​ទៀត​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន ព្រមទាំង​បាន​ដកហូត​វត្ថុតាង មួយចំនួន​ជា​ឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​ផងដែរ ។

ជនសង្ស័យ​ទី១ឈ្មោះ រឿន គឹម​ឆៃ ភេទ​ប្រុស​អាយុ២២ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ដី​ថ្មី​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ជា​មុខសញ្ញា​លួច ។

ទី២.សយ មករា ភេទ​ប្រុស​អាយុ២៤ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ។ទី៣.ង៉ែត ពៅ ភេទ​ប្រុស​អាយុ២៧ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ទាំង២នាក់​ជា​មុខសញ្ញា​ចែកចាយ។

ទី៤.ធៀង ធំ ភេទ​ប្រុស​អាយុ២៥មុខរបរ​កម្មរ​សំណង់ ស្នាក់នៅ​ការ​ដ្ធា​ន​ភូមិ​ដី​ថ្មី​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ ។
ទី៥. ធៀង ចិត្ត ភេទ​ប្រុស​អាយុ៣៥មុខរបរ​កម្មរ​សំណង់ ស្នាក់នៅ​ការ​ដ្ធា​ន​ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ទាំង២នាក់​ជា​អ្នកប្រើប្រាស់ ។

ទី៦.ឈ្មោះ លី សុខ ភេទ​ប្រុស​អាយុ២៥ឆ្នាំ​មុខរបរ​ធ្វើ​សំណង់​ស្នាក់នៅ​ភូមិ​ពោងពាយ​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​និង​ទី៧ឈ្មោះ ហៀ​ង សុ​ភ័ស ភេទ​ប្រុស​អាយុ១៩ឆ្នាំ​មុខរបរ​ធ្វើ​សំណង់ ស្នាក់នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕4bf365e0-f2df-443c-8fd9-759fc0efb224

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya