ភ្នំពេញ៖ នេះឬជាកម្មពារ លទ្ធផលដែលយកអង្កាមចោលអង្ករដូចពាក្យចាស់បាននិយាយតៗគ្នាតាំងពីបុរាណ្យមក? នាងខ្មឹបដែលជាអតីតប្រពន្ធនាងហុងដា ដែលជាតារាកប្លែងល្បីឈ្មោះមួយរូបដែរ ដែលនៅក្នុងក្រុមលោកពូកុយ ហើយនាងក៏ជាតារាកំប្លែងដែរ ដែលគេគ្រប់គ្នាស្គាល់ គេតែងតែហៅនាងថា (នាងខ្មឹប) ។ ក្រោយពីនាងមានឈ្មោះល្បីល្បាញ នាងក៏មានបុរសអ្នកមានជាច្រើនមកទាក់ទងនាង ដោយសារនាងមានរូបរាងស្អាត ហើយសាច់ត្រលុកត្រលាន់ គួរជាទីស្នេហា ។
មិនយូរប៉ុន្មាននាងក៏ត្រូវបានបុរសអ្នកមានម្នាក់ មកឆក់នាងចេញពីនាយ ហុងដា ដោយនាងបានរត់តាមប្រុសថ្មីដែលមានលុយ មានឡាន ចោលនាយហុងដា ដែលជាតារាកប្លែងក្រីក្រ ទុកអោយនៅកំព្រាររងារម្នាក់អែង ។
ហើយមិនយូរប៉ុន្មាននាយហុងដា បានមានប្រពន្ធថ្មីមួយទៀត ដែលមានរូបរាងស្រស់ស្អាត វ័យក្មេង គួរអោយស្រឡាញ់ ចេះយល់ចិត្ត ចេះអាណិត ចេះថែរក្សា នាយហុងដា ដែលមានវ័យខុសគ្នា ជាង20ឆ្នាំ។ តែអនិច្ចារអីប្រពន្ធក្រោយនាយ ហុងដា ដែលមានឈ្មោះ ស៊ឹម ចន្ធី ហៅ ស្រីអូន ដែលមានវ័យ ១៩ឆ្នាំ ក៏ត្រូវបានកូនប្រុសនាយហុងដា ដែលជាកូនប្រពន្ធដើម មានឈ្មោះ ខា សុខេន ហៅ និត ភេទប្រុសអាយុ ១៨ឆ្នាំ បានយកខ្សែឆ្នាំងអ៊ុតមករឹតកទាល់តែស្លាប់ កាលពីថ្ងៃទី10ខែ05ឆ្នាំ2017ថ្មីៗនេះ ។
នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងអាវុធហត្ថខណ្ឌដង្កោ និងខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាគូស្នេហ៍នឹងគ្នា។ ជនសង្ស័យទី១. ឈ្មោះ ខា សុខេន ហៅនិត ភេទប្រុស អាយុ១៨ឆ្នាំ ជាកូនប្រុសបង្កើតរបស់នាយហុង ដា និងទី២. ឈ្មោះ នេត រស្មីកន្និកា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកនៅហាងរស្មីបឹងកក់ ត្រូវជាស្រីស្នេហ៍របស់ឈ្មោះ ខា សុខេន។
លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា កូនប្រុសតារាកំប្លែងនាយ ហុង ដា ត្រូវចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ។ រីឯសង្សារកូនប្រុសនាយ ហុង ដា ត្រូវបានចោទប្រកាន់ពីបទ «សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន» តាមមាត្រា២៩ និងមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ។
បទល្មើសនេះ កំណត់ការផ្តន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត។
រឿងដែលមិននឹកស្មានដល់ គឺនៅព្រលប់ថ្ងៃនេះផងដែរ គេបានឃើញនាងខ្មឹបដែលជាភរិយាទី១របស់នាយ ហុងដា ត្រូវបានគេប្រទះឃើញនាងក្នុងសភាពដុនដាបខ្លាំងបំផុត គ្មាន១រៀលជាប់ខ្លួន ហើយរូបរាង សាច់ឈាមខ្មៅស្រអាប់ខ្លាំងខុសពីមុនឆ្ងាយ។
ព័ត៌មាននេះ គណនីហ្វេសប៊ុកឈ្មោះ Keo Virakboth បានចែកចាយលើបណ្ដាញសង្គមហ្វេសប៊ុក ហើយមានមនុស្សជាច្រើនចូលមក Comment សម្ដែងការអាណិតអាស៊ូ និងចែកចាយបន្តឲ្យគ្នារាប់ពាន់។
គណនីហ្វេសប៊ុកខាងលើសរសេរថា “យប់នេះខ្ញុំបាទបានជួបអ្នកនាង ខ្មឹប ប្រពន្ធដើមលោក ហុងដា សភាពគួរឱ្យអាណិតណាស់ រកតែអង្ករច្រកឆ្នាំងសឹងពុំបានផងរកលុយមកមើលកូនក៏មិនបានទៀត គ្មានលុយមួយរៀលទេ សូមពុកម៉ែបងប្អូនមេត្តាជួយគាត់ផង មើលមុខ ក៏ដឹងថាគាត់គ្មានលុយដែរ អាណិតណាស់ ។
រ៉េន សុធារី ហៅ ឃ្មឹប ដើមឡើយគឺជានារីដ៏ស្រស់ស្អាតម្នាក់ និងជាតារាកំប្លែងល្បីឈ្មោះមួយរូបក្នុងក្រុមកំប្លែងនាយ កុយ។ ប៉ុន្តែក្រោយបែកគ្នាជាមួយនាង ហុងដា អំឡុងឆ្នាំ ២០១០ ជាមួយព័ត៌មានថា នាងមានអ្នកថ្មីនោះ ឆាកជីវិតនាងផ្លាស់ប្ដូរទាំងស្រុង ពិសេសបន្ទាប់ពីគូស្នេហ៍ថ្មីបានបោះបង់នាងចោល។ ក្រោយអស់បង្គោល ជីវភាព ឃ្មឹប ចាប់ផ្ដើមដុនដាប និងមានចរចាមអារ៉ាមថា នាងញៀនថ្នាំទៀតផង។
ក្រោយមកអំឡុងឆ្នាំ ២០១៣ នាងបានបង្ហាញខ្លួនម្ដងទៀត ក្នុងការងារសិល្បៈមួយចំនួនដូចជាថតកម្មវិធីចូលឆ្នាំឲ្យផលិតកម្មមួយចំនួន និងលេងកំប្លែងជាដើម មុនពេលបាត់ខ្លួនម្ដងទៀតរហូតមកដល់ឆ្នាំ ២០១៧នេះ។ យ៉ាងណា នាងក៏ត្រូវបានគេប្រទះឃើញព្រលប់នេះ ដោយប្រភពខាងលើ ជាមួយការអះអាងថា អតីតតារាកំប្លែងរូបនេះ ដុនដាបខ្លាំងណាស់។ យើងមិនដឹងថានេះជាកម្មពារឬយ៉ាងណាទេ សូមអ្នករាល់គ្នាបញ្ចេញមតិរៀងៗខ្លូនម្នាក់មួយមក ៕