កណ្តាល ៖ ថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៧ វេលាម៉ោង០៣ទៀបភ្លឺ នៅត្រង់ចំណុចនៅលើផ្ទះជនរងគ្រោះស្ថិតនៅភូមិជ្រោយតាប៉ាក្នុងឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាលជនរងគ្រោះឈ្មោះ ស្រេង សារិទ្ធភេទប្រុសអាយុ៣១ឆ្នាំ(ស្លាប់) មុខ របរកសិករនិងរស់នៅភូមិឃុំកើតហេតុ។
នៅមុនពេលកើតហេតុខាងលើនេះឈ្មោះស្រេង សាវឿន ភេទស្រីអាយុ៣៧ឆ្នាំ(ត្រូវជាបងបង្កើតជនរងគ្រោះ)និងដេកខាងក្រោមផ្ទះជាប្រចាំដោយឡែកជនរងគ្រោះដេកនៅលើផ្ទះរាល់យប់នៅពេលបងស្រីដឹងខ្លួនឡើងឃើញអំពូលភ្លឺនិងមានការងឿងឆ្ងល់បានឡើងទៅផ្ទះស្រាប់តែឃើញជនរងចងកសម្លាប់ខ្លួននៅថ្នឹមផ្ទះបាយស្លាប់បាត់ទៅ។
ជនរងគ្រោះមានវិបត្តិផ្លូវចិត្តកន្លងមកជនរងគ្រោះបើករថយន្តហើយមានគ្រោះចរាចរណ៍ក៏ឈប់បើករថយន្តហើយធ្លាក់ខ្លួនឈឺមកសម្រាកនៅផ្ទះជាមួយបងស្រាប់តែចងកសម្លាប់ខ្លួនតែម្តង ៕