ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញ​អ្នកនាង​ឃ្មិ​ប ជា​ម្តាយ​បង្កើតបាន​ស្ទុះរ​ត់ទៅ​អោប​កូនប្រុស ខំ​ថែរក្សា​ខ្លួន​ណា​កូន

ប្រទះឃើញ​អ្នកនាង​ឃ្មិ​ប ជា​ម្តាយ​បង្កើតបាន​ស្ទុះរ​ត់ទៅ​អោប​កូនប្រុស ខំ​ថែរក្សា​ខ្លួន​ណា​កូន

ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ នាំខ្លួន​ជនសង្ស័យ​ទាំង២នាក់​ចេញពី​សាលាដំបូង ទៅកាន់​ពន្ធនាគារ​ព្រៃ.ស ដើម្បី​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នោះ គេ​បាន​ប្រទះឃើញ​អ្នកនាង​ឃ្មិ​ប ដែលជា​ម្តាយ​បង្កើតបាន​ស្ទុះរ​ត់ទៅ​អោប​កូនប្រុស(ជនសង្ស័យ) ដោយ​ស្រែក​ទ្រហោយំ​ពេញ​តុលាការ ដោយ​ពោល​ពាក្យ​ថា «ខំ​ថែរក្សា​ខ្លួន​ណា​កូន» ។
ទន្ទឹមនឹង​ម្តាយ​ស្រែកយំ​នោះ ក៏​បានឮ​សំឡេង​កូនប្រុស ដែលជា​ឃាតករ​វ័យក្មេង​សម្លាប់​ម្តាយ​ក្រោយ បាន​ស្រែ​កតប​ទៅ​ម្តាយ​ឃ្មិ​ប​វិញ​ថា «កូន​ខុស​ហើយ​ម៉ែ» ដែល​ធ្វើឱ្យ​គ្រប់គ្នា​នៅ​ជុំវិញ​មានការ​រន្ធត់ និង​រំជួលចិត្ត​ជាខ្លាំង។
ចៅក្រម​ស៊ើ​ន​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​លាង សំណាត់ នា​រសៀល​ថ្ងៃទី១៦ ឧសភា ដដែល​នេះ បានសម្រេច​ចេញ​ដីកាឃុំខ្លួន​កូនប្រុស​នាយ​ហុង ដា និង​សង្សារ ដាក់ពន្ធនាគារ​ព្រៃ.ស​បណ្តោះអាសន្ន ។ ជនជាប់សង្ស័យ​ឈ្មោះ​ខា​សុ​ខេន ឬ​អឿន សុខា ឬ​ហៅ​និ​ត ភេទ​ប្រុស អាយុ១៧ឆ្នាំ ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ពីបទ «ឃាតកម្ម​គិតទុក​ជាមុន» តាម​មាត្រា២០០ នៃ​ក្រមព្រហ្មទណ្ឌ ។ ដោយឡែក​នារី​ជាប់ចោទ​ជា​សង្សារ ឈ្មោះ​នេ​ត រស្មី​កន្និកា ហៅ​ស្រី​កា អាយុ១៧ឆ្នាំ ក្រោម​ការចោទប្រកាន់​ពីបទ​សមគំនិត ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា២៩ និង​មាត្រា២០០ នៃ​ក្រមព្រហ្មទណ្ឌ ដូចគ្នា ៕13-17

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya