កណ្តាល៖ នៅថ្ងៃទី១៦ ខែ០៥ ឆ្នាំ២០១៧ វេលាម៉ោង១៩និង២០នាទីយប់ ចំណុចភូមិស្តៅកន្លែង៣ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះចំនួន០១នាក់ឈ្មោះ ចាន់ ភារិន ហៅក្តុំ ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិស្តៅកន្លែង៣ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរកសិករ ។ជនល្មើសចំនួន០១នាក់ឈ្មោះ ចេង ច័ន្ទណារ៉ា ហៅរ៉ា ភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិស្តៅកន្លែង៣ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរនេសាទត្រី (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក៖ដងឆក់ត្រីចំនួន០១គូរ ផ្លែដែកដងឬស្សី (មួយដើមមានប្រវែង១,៨១ម៉ែត្រនិងមួយដើមទៀតមានប្រវែង១,៨៥ម៉ែត្រ )របស់ជនល្មើស និងរណាអាទឹកកកចំនួន០១ដើមផ្លែដែកដងឈើ មានប្រវែង០,៦២ម៉ែត្រ ( របស់ជនរងគ្រោះ) ។សភាពនៃរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុដូចខាងលើជនរងគ្រោះនឹងជនល្មើសកំពង់អង្គុយផឹកស្រាបៀរ(ម៉ាកខ្លាំង)ជាមួយគ្នានៅលើក្រែរក្រោមផ្ទះរបស់ឈ្មោះ ងួន ភេទប្រុសអាយុ៣៤ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិស្តៅកន្លែង៣ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល ខណះពេល
កំពុងអង្គុយផឹកស្រាបៀរនោះជនរងគ្រោះនឹងជនល្មើសបានឈ្លោះប្រកែកគ្នាដោយពាក្យសំដីបន្តិចបន្តួច រួចជនរងគ្រោះក៏បានដើរទៅផ្ទះបាត់ទៅ លុះបានបន្តិចក្រោយមកជនរងគ្រោះក៏បានដើរត្រឡប់ពីផ្ទះមកកន្លែងផឹកស្រាវិញដោយមានកាន់រណាអារទឹកកកមួយដើមជាប់ក្នុងដៃបំរ៉ុងកាប់លើជនល្មើស ខណះនោះជនល្មើសបានទាញយកដងឆក់ត្រីគប់ទៅលើជនរងគ្រោះត្រូវចំដើមទ្រូងចំហៀងខាងឆ្វេងរងរបួសហើយត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីពេទ្យជោរៃ(ភ្នំពេញ) ។ក្រោយពីទទួលបានពត៍មានភ្លាមកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋចុះដល់ចំណុចកើតហេតុនាំខ្លួនជនល្មើសមកប៉ុស្តិ៍ដើម្បីសាកសួរនឹងបញ្ចូនបន្តមកអធិការដ្ឋាននគរបាលស្រុកបន្តចាត់ការតាមនីតិវិធី ៕
» ព័ត៌មានជាតិ » ផឹកចំស្រាខ្លាំង ស្រវឹងរៀងខ្លួនទាស់ពាក្យសម្តីគ្នា មួយចូលពេទ្យ មួយចូលប៉ុស្តិ៍ប៉ូលិស