ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ស្រឡាញ់គ្នា​ខ្លាំងពេក​ទីបំផុត​តួ​ប្រុស​ដេក​គុក​តួ​ស្រី​បាត់​ខ្លួន

ស្រឡាញ់គ្នា​ខ្លាំងពេក​ទីបំផុត​តួ​ប្រុស​ដេក​គុក​តួ​ស្រី​បាត់​ខ្លួន

​បាត់ដំបងៈ យុវជន​ម្នាក់ ត្រូវ​កម្លាំង​នគរបាល ការិយាល័យ​ប្រឆាំង ការជួញដូរ មនុស្ស និង​ការពារ​អនីតិជន ខេត្ត ធ្វើការ​ឃាត់ខ្លួន តាម​ពាក្យបណ្តឹង របស់​អាណា ព្យាបាល ជនរងគ្រោះ កាលពី​វេលា​ម៉ោង ៥​និង​៤០​នាទី​ល្ងាច ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ ២០១៣ នៅ​ការិយាល័យ​ជំនាញ ពីបទ​រំលោភ​ទំនុកចិត្ត និង​នាំ​មនុស្ស ចេញពី ផ្ទះ​មិន​ស្របច្បាប់ ដែល​បាន​ប្រព្រឹត្ត កាលពី ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​២០១៣​កន្លងទៅ រួច​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ជនសង្ស័យ ទៅ​តុលាការ ខេត្ត​ដើម្បី ចាត់ ការបន្ត​តាមច្បាប់​។

​លោក​វរសេនីយ៍ទោ កុយ ហៀ​ង នាយការិយាល័យ​ប្រឆាំង ការជួញដូរ​មនុស្ស និង ការពារ​អនីតិជន​ខេត្ត បាន​ឲ្យ​ដឹងថា ជន សង្ស័យ ដែល​សមត្ថកិច្ច ឃាត់ខ្លួន​មាន ឈ្មោះ ឡុង គី​ហេង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​៩ នៅ​វិទ្យាល័យ​ព្រះមុនីវង្ស បាត់ដំបង ស្នាក់នៅ​ផ្ទះជួល ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ។ ចំណែក​ជនរងគ្រោះ មាន​អាយុ​១៧​ឆ្នាំ ភេទ​ស្រី មាន​ទីលំនៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​។​

​តាម​ពាក្យបណ្តឹង របស់​អាណាព្យាបាល របស់​ជនរងគ្រោះ ដែល​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ជនសង្ស័យ បាន​ទំនាក់ទំនង ជាមួយ កូនស្រី​របស់គាត់ ជា​យូរ​មកហើយ លុះដល់​ថ្ងៃទី​១៥​ខែមិថុនា​នេះ ជនសង្ស័យ​បាន​នាំ​កូនស្រី ចេញពីផ្ទះ​បាត់​គ្មាន​ដំណឹង ដោយ​យក​សម្ភារៈ ទៅជា​មួយ​មាន លុយ​ចំនួន​៣.០០០​ដុល្លារ កុំព្យូទ័រ​យួរដៃ ១​គ្រឿង អាយ​ផេ​ត​១​គ្រឿង ។ ក្រោយពី​ទទួលដំណឹង​ថា សម្ភារៈ​ទាំងនេះ ជនសង្ស័យ បាន​យកទៅ​បញ្ចាំ​គេ​អស់ហើយ ឯ​លុយ​៣.០០០​ដុល្លារ ក៏បាន​ចាយ អស់​ដែរ នៅសល់តែ ៦០០​ដុល្លារ​ប្រគល់​ឲ្យ​វិញ។  ក្រោយពី​បានទទួល​ពាក្យ បណ្តឹង​ហើយ សមត្ថកិច្ច​បាន ចុះទៅ​ធ្វើការ នាំខ្លួន​ជន សង្ស័យ​មក​សាកសួរ រួច​ធ្វើការ​ឃាត់ខ្លួន នៅ​ការិយាល័យ ជំនាញ​តែម្តង​។ ចំណែក​ជនរងគ្រោះ ដែល​ចេញ​បាត់​ពី​ផ្ទះ​នោះ បច្ចុប្បន្ន​ក៏​ពុំទាន់​ត្រឡប់មកផ្ទះ​ដែរ ។​

​ជនសង្ស័យ​បាន ឆ្លើយ​សារភាពថា ខ្លួន​ពិត​ធ្លាប់មាន​ទំនាក់ទំនង ស្នេហា​ជាមួយ​ជនរងគ្រោះ ជា​យូរ​ឆ្នាំ​មកហើយ លុះដល់​ថ្ងៃទី​១៥​ខែមិថុនា កន្លងទៅនេះ នាង​បាន​យក​សម្ភារៈ និង​លុយ​មួយចំនួន មក​ឲ្យ​ខ្លួន​ខ្ចី​ប្រើ និង​ចាយ​ពិត ប្រាកដ​មែន​។ តែ​ពេល នេះ​ខ្លួន​មិនដឹងថា នាង​គេច​ទៅ​ទីណា​ទេ ។​
​បើតាម​សំដី របស់​អាណាព្យាបាល ជនរងគ្រោះ ក្នុង​ពាក្យបណ្តឹង បាន​បញ្ជាក់ថា ករណីនេះ​គាត់​បាន​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​បច្ចុប្បន្ន​ការិយាល័យ ជំនាញ​បានទទួល​បញ្ជា ពី​ស្នងការ​នគរបាល ខេត្ត​លោក ស ថេត ឲ្យ​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ជន សង្ស័យ​ទៅ​តុលាការខេត្ត នៅ​រសៀល ថ្ងៃទី​២១ ខែមិថុនា​នេះ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​៕
​ដោយ​៖ នាយ​រំពេរ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya