ព្រះសីហនុ ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ ខាងមុខនេះ ប្រសិនបើគ្មានដំណោះស្រាយជាផ្លូវការណាមួយនោះទេ ។
ក្រុម កម្មករខ្មែរទាំង១៣៧នាក់គំរាម បែបនេះបានកើតឡើងនៅមុខមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្ដព្រះ សីហនុ ខណៈដែលពួកគេបានមកជួបជុំ គ្នាសម្ដែងការមិនសប្បាយចិត្ដនិងជួប ប្រជុំរកដំណោះស្រាយជាមួយភាគីមន្ទីរការងារខេត្ដ ។
តំណាង កម្មករនិយោជិក លោក ជ័យ សុវណ្ណ បានរៀបរាប់ថា ដោយសារតែ ក្រុមហ៊ុនធ្វើការគាបសង្កត់កេងប្រវ័ញ្ច ផលប្រយោជន៍ពីជាច្រើនខុសពីផ្លូវច្បាប់ស្ដីពីការងារទើបកម្មករតវ៉ា ឱ្យក្រុមហ៊ុន ដោះស្រាយលក្ខខណ្ឌការងារចំនួន១៥ចំណុច ។ លក្ខខណ្ឌការងារទាំងនោះមាន ១-ទាមទារឱ្យក្រុមហ៊ុនរៀបចំតំណាង កម្មករ, ២-ទាមទារឱ្យកម្មករទាំងអស់ បានចូលជាសមាជិកបេឡាជាតិរបប សន្ដិសុខសង្គមដើម្បីធានានូវហានិភ័យការងាររបស់ពួកគេ, ៣-ទាមទារឱ្យក្រុម ហ៊ុនកែប្រែកិច្ចសន្យាការងារឬកិច្ចព្រមព្រៀងរវាងកម្មករនឹងនិយោជក យ៉ាងយូរ ២ឆ្នាំម្ដង, ៤-ឱ្យមានរដ្ឋបាលខ្មែរ, ៥- ពេលទំនេរក្រុមហ៊ុនមិនត្រូវប្រើកម្មករ ទៅលាងបង្គន់ឬឡាន, ៦-មិនត្រូវរើស អើងជាមួយតំណាងសហជីពកម្មករ, ៧- ក្រុមហ៊ុនមិនឱ្យកាត់លុយពេលកម្មករមានជំងឺ, ៨-ស្នើសុំឱ្យរៀបចំជាភាសាខ្មែរលើ ឯកសារពាក់ព័ន្ធ, ៩-ស្នើឱ្យកម្មករ ឈ្មោះឃិន ចិត្រា បានចូលធ្វើការជា ធម្មតា, ១០-ស្នើសុំឱ្យក្រុមហ៊ុនអនុវត្ដន៍ ទៅតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣, ១១-មុននឹងក្រុមហ៊ុនបញ្ឈប់ឬព្យួរការ ងារសិក្ខាកាមណាម្នាក់ត្រូវចេញលិខិតរដ្ឋបាលត្រឹមត្រូវជាផ្លូវការ, ១២-សុំឱ្យ ក្រុមហ៊ុនបើកប្រាក់ឧបត្ថម្ភដល់កម្មករ ដូចកាលពីមុនវិញ, ១៣-រាល់ការកាត់ ប្រាក់ឧបត្ថម្ភរបស់កម្មករសុំឱ្យក្រុមហ៊ុនកាត់តាមសមាមាត្រ ផ្លូវច្បាប់មិនត្រូវ ដាក់ពិន័យ១គុណ២ឬគុណ៣នោះទេ,
១៤-នៅពេលផ្នែកណាមួយបង្កើតច្បាប់ សុំឱ្យមានការទទួលស្គាល់ពីនាយកផ្នែកឬមានបោះត្រាពីក្រុមហ៊ុន, ១៥-ចំពោះ កម្មករណាដែលកិច្ចព្រមព្រៀងបានបញ្ចប់ តាមកាលបរិច្ឆេទហើយប្រឡងមិនជាប់សុំឱ្យកម្មករនោះមានសិទ្ធិប្រឡង បន្ដទៀត យ៉ាងយូរត្រឹមមួយខែក្រោយមក និង មានសិទ្ធិជូនដំណឹងផ្ដាច់កិច្ចសន្យាតាមផ្លូវច្បាប់ ៕