ភ្នំពេញ:កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ នៅជំណុចជិតស្តុបទេពផន ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
ជនសង្ស័យម្នាក់ ដែលពូកែខាងបោកយកម៉ូតូប្រជាពលរដ្ឋអស់ជាច្រើនគ្រឿង ត្រូវបានកំលាំងការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួន ។
ជនសង្ស័យដែលចាប់ខ្លួន មានឈ្មោះ វិន ដាវិន ហៅ ខេវិន មានមុខរបបមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
» ព័ត៌មានជាតិ » ប៉េអឹម ចាប់ជនសង្ស័យបោកយកម៉ូតូ