ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ស្រឡាញ់​ភេទ​ដូចគ្នា គ្រួសារ​បំបែក​ប៉ង​ធ្វើអត្តឃាត​ ​

ស្រឡាញ់​ភេទ​ដូចគ្នា គ្រួសារ​បំបែក​ប៉ង​ធ្វើអត្តឃាត​ ​

ភ្នំពេញ ៖  ​កាលពី​វេលា​ម៉ោង ៩ និង​៥០​ព្រឹក ថ្ងៃទី​១៥ តុលា នៅ​បន្ទប់​ផ្ទះជួល​មួយ​ស្ថិតនៅ​ក្នុងភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ មានហេតុការណ៍​​ដែលបង្កឱ្យមាន​ការភ្ញាក់ផ្អើល ដែល បុរស​ស្រឡាញ់​ភេទ​ដូចគ្នា​ដែល​ប៉ង​សម្លាប់ខ្លួន និង​តាំងខ្លួន​ជា​ប្តី ឈ្មោះ កែម ពៅ អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​កំពង់ហ្លួង ឃុំ
​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល និង​ម្នាក់ទៀត​ដែល​តាំងខ្លួន​ជា​ប្រពន្ធ​ឈ្មោះ ខាន់ ស្រស់ អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត​ក្នុងភូមិ​ប្រស្រែ ឃុំ​សំឡាញ ស្រុក​អង្គរជ័យ ខេត្តកំពត ។ ប្រភព​ដដែល​បន្តថា បុរស​ទាំង​២​នាក់​នេះ ស្រឡាញ់ និង​រស់នៅ​ជាមួយគ្នា ជា​ប្តី​ប្រពន្ធ​បាន​រយៈពេល​ជាង​២​ឆ្នាំ​កន្លងមកហើយ នៅក្នុង​ផ្ទះជួល​ខាងលើ ប៉ុន្តែ
​ការស្រឡាញ់គ្នា​បែបនេះ ត្រូវ​ឪពុកម្តាយ​ខាង​បុរស​ដែល​តាំងខ្លួន​ជា​ប្តី​នោះ​មិន​ពេញចិត្ត​ឡើយ និង​ព្យាយាម​បំបែក​ពួកគេ​ជាច្រើនលើក​ច្រើនសា តែ​មិន​ទទួលបាន​លទ្ធផល​ទាល់តែសោះ ។ នៅ​មុនពេល​កើតហេតុ ពួកគេ​ទាស់​គ្នា​នៅក្នុង​បន្ទប់ បណ្តាលមកពី​គ្រួសារ​តាម​បំបែក​នេះឯង ។​
​ការស្រឡាញ់​ភេទ​ដូចគ្នា ដោយ​ម្នាក់​តាំងខ្លួន​ជា​ប្តី និង​ម្នាក់ទៀត​តាំងខ្លួន​ជា​ប្រពន្ធ និង​រស់នៅ​ជាមួយគ្នា​ជា​ប្តី​ប្រពន្ធ​ក្នុង​ផ្ទះជួល​មួយ​អស់​រយៈពេល​ជាង ២​ឆ្នាំ​កន្លងមកហើយ គឺជា​ការស្រឡាញ់គ្នា​យ៉ាង​ប្តូរផ្តាច់ ស្មោះស្ម័គ្រ ប្រឆាំងនឹង​ព្រហ្ម​លិខិត ដែល​បង្កើត​រូបគេ​មកជា​បុរស​ដូចគ្នា តែមាន​និស្ស័យ​ស្នេហ៍​ភេទ​ដូចគ្នា​ទៅវិញទៅមក ។​
​បុរស​តាំងខ្លួន​ជា​ប្រពន្ធ​រៀបរាប់​ទៀតថា កាលពី​ថ្ងៃទី​១៤ តុលា ប្តី​របស់គេ​បាន​លេបថ្នាំ​សម្លាប់ខ្លួន​ម្តង​ហើយ តែ​មិនបាន​សម្រេច ត្រូវគេ​ដឹង​ទាន់ និង​យកទៅ​សង្គ្រោះ​ទាន់ពេល ។ ឥឡូវ​ប្តី​របស់គេ​ប៉ង​សម្លាប់ខ្លួន​ម្តងទៀត តែ​ត្រូវ​ជួយ​ទាន់ពេល​ទៀត ពិតជា​គួរឱ្យ​ព្រួយបារម្ភ​ណាស់ នូវ​ទង្វើ​បែបនេះ​ខ្លាច​តែ​ថ្លោះធ្លោយ​ដោយ​ប្រការ​ណាមួយ​ពិតជា
​ជួយ​មិនទាន់​ទេ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya