ភ្នំពេញ ៖កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ តាមបណ្ដោយ ផ្លូវលេខ២០០២ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ បុរសម្នាក់ដែលជាអ្នកដើររើសអេតចាយ ត្រូវបានប្រជាពលរដ្ឋនិងនគរបាលឃាត់ខ្លួន ខណៈដើររើស អេតចាយ ហើយបន្លំលួចម៉ូតូ ។
ជនសង្ស័យដែល ត្រូវឃាត់ខ្លួនមានឈ្មោះ ម៉ៅ ចំរើន អាយុ២៩ឆ្នាំ មុខរបរដើររើសអេតចាយ ស្នាក់នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ម៉ូតូដែលជនសង្ស័យលួចមិនបានសម្រេចម៉ាឆាលី ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ដ.២២៧៧ ភព១ ។ ម្ចាស់ម៉ូតូមានឈ្មោះ មាស លីដា ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរលក់បន្លែ ស្នាក់នៅផ្ទះជួលម្ដុំ កន្លែងកើតហេតុ មានស្រុកកំណើតភូមិ-ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ដកំពង់ចាម ៕