ភ្នំពេញ ៖ ជនជាប់ចោទរូបនោះឈ្មោះរើន រ័ត្ន អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួលផ្លូវលេខ១៧៩ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។ ការសម្រេចឃុំខ្លួនបុគ្គលិករូបនេះ ត្រូវបានគេឱ្យដឹងថា គឺជាការធ្វើឡើងតាមពាក្យបណ្តឹងរបស់នាយកក្រុមហ៊ុនគឺលោកទូច សុផល អាយុ៤៩ឆ្នាំ ស្នាក់នៅផ្ទះលេខ១៤០ មហាវិថីព្រះនរោត្តម សង្កាត់ទឹកទន្លេបាសាក់ ខណ្ឌចំការមន ។
សាលាដំបូងរាជធានីភ្នំពេញបានសម្រេចចេញដីកាឃុំខ្លួនបុគ្គលិក ក្រុមហ៊ុនស៊ីភីស៊ី (លក់សំបកកង់រថយន្ត) កាលពីល្ងាចថ្ងៃទី១៤ តុលា ២០១៣ ពីបទរំលោភលើទំនុកចិត្តក្នុងទឹកប្រាក់៨.៩២៧ដុល្លារសហរដ្ឋ អាមេរិក និងដាក់ពន្ធនាគារជាបណ្តោះអាសន្ន ៕