ភ្នំពេញ ៖តាមប្រភពបានឱ្យដឹងថា កូនក្រមុំនេះឈ្មោះឈូក ម៉ាលីស ហៅសារិន អាយុ១៧ឆ្នាំ ជាកម្មការិនីកាត់ដេររោងចក្រ មានទីលំនៅផ្ទះជួលក្បែររោងចក្រ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ មានស្រុកកំណើតនៅស្រុកកំពង់ត្រាច ខេត្តកំពត ។ កម្មការិនីកាត់ដេរដ៏ស្រស់សោភាម្នាក់ នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះចូលរោងការ ស្រាប់តែវេចបង្វេចរត់តាមសង្សារបាត់ ធ្វើឱ្យឪពុកម្តាយ បងប្អូន ដែលជាអ្នកផ្តួចផ្តើមរៀបមង្គលការបាក់មុខ បាត់បង់កិត្តិយសអាចត្រូវសងបណ្តាការទៀតផង ហើយត្រូវបានបងប្រុសទៅដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលរដ្ឋ បាលទួលសង្កែកាលពីព្រឹកថ្ងៃទី១៥ តុលា ២០១៣ ដើម្បីឱ្យជួយរក ។
តាមប្រភពពីបងប្រុសបង្កើតបានឱ្យដឹងថា ប្អូនស្រីរបស់គាត់បានរត់ទៅតាមសង្សារឈ្មោះសិដ្ឋ ដែលជាកម្មករដូចគ្នាកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៤ តុលា២០១៣ មិនដឹងទីណាទេ ៕