ប៉ៃលិន ៖ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ ឋិតនៅមុខមន្ទីរពេទ្យបង្អែកខេត្ដប៉ៃលិន ក្នុងភូមិវត្ដ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ស្ដ្រីរងគ្រោះឈ្មោះ ឆេង សុគន្ធា ហៅ ដាលីន អាយុ៣៧ឆ្នាំ ជាកសិករ មានស្រុកកំណើតនៅខេត្ដកំពង់ចាម ។ ចំណែកប្ដីអត់ខាន់ស្លាឈ្មោះ ខួច អាយុ៣៣ឆ្នាំ សព្វថ្ងៃរស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ស្ដ្រីរង គ្រោះឆេង សុគន្ធា បានឱ្យដឹងថា នាងបានមករស់នៅខេត្ដប៉ៃលិនអស់រយៈពេល៣ខែមកហើយ ដោយធ្វើជាអ្នកបម្រើទឹកកកឱ្យគេនៅក្នុងហាងមួយឈ្មោះ ពេញចិត្ត ក្នុងភូមិខាងលើ ។ លុះធ្វើការនៅទីនោះបានប៉ុន្មានថ្ងៃ ស្រាប់តែបុរសជាប្ដីចាប់ចិត្ដស្រឡាញ់ ហើយក៏យកគ្នាជាប្ដីប្រពន្ធដោយមិនបានសែនព្រេនទេ ក៏មករស់នៅផ្ទះជួលតែម្ដងទៅ ៕