ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||     តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||   

» ព័ត៌មានជាតិ » ទាស់​ពាក្យសំដី​គ្នា ស្ទាក់​កាប់​បុរស​មេកា​សំណង់​ម្នាក់ ជាច្រើន​កាំបិត បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ សល់​តែ​ដង្ហើមចង្រិត

ទាស់​ពាក្យសំដី​គ្នា ស្ទាក់​កាប់​បុរស​មេកា​សំណង់​ម្នាក់ ជាច្រើន​កាំបិត បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ សល់​តែ​ដង្ហើមចង្រិត

(ភ្នំពេញ)៖ បុរស​ជា​មេការ​សំណង់​ម្នាក់ ត្រូវបាន​ក្រុម​ជនសង្ស័យ៣នាក់ ដែល​ស្នាក់នៅ​ផ្ទះជួល​ក្បែរ​គ្នា ស្ទាក់​កាប់​ជាច្រើន​កាំបិត នៅមុខ​បន្ទប់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ នៅសល់តែ​ដង្ហើមចង្រិត ត្រូវបាន​បងប្អូន​ដឹង​យកទៅ​សង្គ្រោះបន្ទាន់ នៅឯ​មន្ទីរពេទ្យ​កាលម៉ែតភ្លាមៗ បន្ទាប់ពី​ពួកគេ បាន​ទាក់​ពាក្យសំដី​គ្នា កាលពី​ប៉ុន្មាន​ថ្ងៃមុន។

ករណី​ហិ​ង្ស​ដោយ​ចេតនា​ខាងលើ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅ​យប់​ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ នៅ​ចំណុច​ប្លុក បុរី​សូ​ឡា​ផ្ទះជួល​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

នាយប៉ុស្តិ៍​ស្តីទី​នគរបាល​ចោមចៅ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ណែម ឌៀ អាយុ៣២ឆ្នាំ មុខរបរ​មេការ​សំណង់ ស្នាក់នៅ​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ ភូមិ​រកា​ទង ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង។

ដំណើររឿង​នៅមុន​កើតហេតុ ជនរងគ្រោះ និង​ជនសង្ស័យ​កាលពី​ប៉ុន្មាន​ថ្ងៃមុន ប្រហែល២ ទៅ៣ថ្ងៃ​ទៅហើយ ពួកគេ​ធ្លាប់​ត្រូវបាន​ទាស់ និង​ទាក់​ពាក្យសំដី​គ្នា លុះ​មកដល់​ម៉ោង​ថ្ងៃកើតហេតុ​ខាងលើ ជនរងគ្រោះ​និង​មិត្តភក្តិ​ម្នាក់ទៀត បាន​ជិះ​ម៉ូតូ​ចេញពី​បន្ទប់​ជួល​កន្លែងកើតហេតុ ដើម្បី​ទៅ​ទិញ​ទឹកត្នោតជូរ នៅក្បែរ​ស្រះ​ព្រះ​ទន្លេ រួចហើយ​ត្រឡប់មក​បន្ទប់​វិញ ក៏ត្រូវ​ជនសង្ស័យ​មាន​គ្នា៣នាក់ ទាញ់​ដាវ១ដើម កាប់​ទៅលើ​ជនរងគ្រោះ៣កាំបិត បណ្តាល​ឲ្យ​របួសធ្ងន់៣កន្លែង​ចំ ចំហៀង​មុខ​ខាងឆ្វេង ក្បាល​និង​ដៃ​ធ្ងន់ធ្ងរ នៅសល់តែ​ដង្ហើមចង្រិត ក៏​ត្រូវបាន​បងប្អូន​ដឹកយក​ទៅ​សង្គ្រោះ​អាយុជីវិត​ជាបន្ទាន់ នៅ​មន្ទីរពេទ្យ​កាលម៉ែត។

ក្រោយពី​បង្កហេតុ​រួចមក ក្រុម​ជនសង្ស័យ បាននាំគ្នា​រត់គេចខ្លួន​បាត់ស្រមោល។ ក្រោយពេល​កើតហេតុ បងប្អូន​ជនរងគ្រោះ ក៏​បានមក​ដាក់ពាក្យ​បណ្តឹង ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​តាម​ចាប់​ជនដៃដល់​និង​បក្សពួក មក​ចាត់ការ​តាមផ្លូវ​ច្បាប់៕

2 3 4

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya