ប្រទេសថៃ ៖ ថ្នាំញៀនពីរប្រភេទ ដែលមានចំនួនរាប់លានគ្រាប់ ត្រូវបានក្រុមតម្រួតថៃ
សហការជាមួយនឹងកំលាំងជំនាញ នៃអង្គភាពប្រឆាំងគ្រឿងញៀន ចេញប្រតិបត្តិការ
បង្ក្របបាន ខណៈដែលជនសង្ស័យប្រុស ស្រី ពីរនាក់ បានរៀបចំថ្នាំញៀនទាំងនោះ
ពេញបាតរថយន្ត ហើយកំពុងធ្វើចរាចរណ៍ឆ្លងកាត់ទីតាំងត្រួតពិនិត្យ ។យោងតាមព័ត៌មានដែលហើយទទួលបានគឺ កិច្ចប្រតិបត្តិការនេះបានប្រព្រឹត្តឡើងកាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ១ រសៀល ត្រង់ចំណុច ម៉ែភ្រិក ស្ថិតក្នុងស្រុក ម៉ែភ្រិក ខេត្តឡាំប៉ាង ប្រទេសថៃ ដែលទីតាំងបង្ក្រាបនេះគឺជាចំណុចដែលកំលាំងបានដាក់បារាស់ឈរជើងនៅទីនោះដើម្បីត្រួតពិនិត្យ លើមធ្យោបាយធ្វើដំណើរ។
របាយការណ៍បានបន្តថា នៅពេលនោះដែរគឺមានរថយន្តមួយគ្រឿង ម៉ាក អ៊ីស៊ុយៗ
D-MAX ពណ៌ស ពាក់ស្លាកលេខ ឈាងរ៉ាយ ១៧៨៧ បានបើកបរឆ្លងកាត់ទីតាំងត្រួតពិនិត្យ ដោយរថយន្តនោះមានដឹកទំនិញនៅលើទ្រុងខាងក្រោយផង ។ នៅពេលនោះកំលាំងបានធ្វើការឆែកឆេរ ដើម្បីត្រួតពិនិត្យ ក៏បានប្រទះឃើញមានថ្នាំញៀនជាច្រើននៅបាតរថយន្ត ទើបកំលាំងបានឃាត់ខ្លួនមនុស្សចំនួនពីរនាក់ ដែលជាអ្នកបើកបរនិងអ្នករួមដំណើរ នេះបណ្តោះអាសន្នសិន ដើម្បីនាំខ្លួនយកទៅសាកសួរ ។នៅក្នុងឱកាសនោះដែរក្រៅពីក្រុមតម្រួតនិងកំលាំងអង្គភាពជំនាញចុះទៅត្រួតពិនិត្យក៏មានវត្តមានរបស់លោក អភិបាលខេត្ត ឡាំប៉ាង គឺលោក សុវត្ថិ ព្រហ្មសុវណ្ណ ផងដែរដែលលោកបានធ្វើសេចក្តីថ្លែងការមួយ នៅចំពោះមុខបណ្តាអ្នកសារព័ត៌មានជាច្រើនស្តីពីកិច្ចប្រតិបត្តិការបង្ក្រាគ្រឿងញៀនដ៏ធំមួយនេះដែលកន្លងមកមិនដែលមានទាល់តែសោះ ។
ព្រោះក្រោយពេលត្រួតពិនិត្យគេសង្គេតឃើញថា ការរឹបអូសវត្ថុតាងរួមមាន រថយន្ត១គ្រឿង
ថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ១ ១៥៦ ០០០ គ្រាប់ ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៧ គីឡូក្រាម ដោយជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានចំនួន២នាក់ដែលមានឈ្មោះ សក្តិស្យាម ចៃម៉ន ភេទប្រុស អាយុ២៧ឆ្នាំ និងឈ្មោះ ស៊ុំហឫទ័យបួឥន្ទ្រភេទស្រី អាយុ២៧ឆ្នាំអ្នកទាំងពីររស់នៅក្នុងស្រុកផាន ខេត្តឈាងរ៉ាយដូចគ្នា ។បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាងគឺថ្នាំញៀនដ៏ច្រើនសន្ធឹកសន្ធាប់ត្រូវបានកំលាំងជំនាញរៀបចំបំពេញឯកសារ ដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ ៕
» ទេសចរណ៍អន្តរជាតិ, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » គ្រឿងញៀនពេញបាតឡាន ត្រូវក្រុមតម្រួតថៃបង្ក្រាប