ក្រុងប៉ោយប៉ែត ៖ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៥ តុលា ២០១៣ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ក្មេងប្រុសជំទង់ម្នាក់ដែលក្រុមគ្រួសារអះអាងថាមានជំងឺឆ្កួតជ្រូក បានលង់ទឹកប្រឡាយស្លាប់ ខណៈអង្គុយមាត់ប្រឡាយរអិលធ្លាក់ក្នុងទឹកលង់ស្លាប់តែម្តង ។
បើតាមស្ត្រីជាម្តាយឈ្មោះសៅ វ៉េត អាយុ៤២ឆ្នាំប្រាប់ឱ្យដឹងថា កូនប្រុសរបស់គាត់ដែលលង់ទឹកប្រឡាយស្លាប់ មានឈ្មោះវ៉ាន់ ពន្លក អាយុ១៧ឆ្នាំ និងមានជំងឺឆ្កួតជ្រូក ។ ក្រោយពីកើតហេតុសពត្រូវបានក្រុមគ្រួសាររៀបចំចាត់ចែងធ្វើបុណ្យទៅ តាមប្រពៃណី ៕ សម្បត្តិ សីហា