ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ជិះទូក​ជាមួយ​មិត្តភក្តិ​ត្រឡប់​​មកពី​រៀន​​លិច​ទូក​លង់​ស្លាប់​ ​

ជិះទូក​ជាមួយ​មិត្តភក្តិ​ត្រឡប់​​មកពី​រៀន​​លិច​ទូក​លង់​ស្លាប់​ ​

កណ្តាល ៖ កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៣ នៅ​ចំណុច​អូរ​ក្រោយ​ភូមិ​កោះ​កែវ ឃុំ​កោះ​កែវ ស្រុក​ល្វាឯម ខេត្តកណ្តាល ខណៈដែល​ក្មេងប្រុស​រងគ្រោះ​ជិះទូក​ជា​មូ​យ​មិត្តភក្តិ​ចំនួន​៨​នាក់ ត្រឡប់​មកពី​សាលារៀន​ហើយ​បាន​លិច​ទូក​កណ្តាល​អូរ ។​
​ម ន្ត្រី​នគរបាល​ស្រុក​ល្វាឯម​បាន​ឲ្យ​ដឹងថា ក្មេងប្រុស​ដែល​លង់ទឹក​ស្លាប់​នោះ​មានឈ្មោះ វ័​ន្ត គឹម​សេង អាយុ​១៥​ឆ្នាំ ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​ល្វា​ស មាន​ទីលំនៅ​ក្នុងភូមិ​ចារ ឃុំ​សំបួរ ស្រុក​ល្វាឯម ខេត្តកណ្តាល ។​
​ក្រោយពី​ទូក​លិច​ហើយ​នោះ មិត្តភក្តិ​របស់​ក្មេងប្រុស​រងគ្រោះ​ខ្លះ​ហែល​មក​ទឹក​រាក់​រួចខ្លួន និង ខ្លះទៀត​ត្រូវបាន​ប្រជាពលរដ្ឋ​ជួយសង្គ្រោះ​ទាន់ពេលវេលា ។ ដោយឡែក​ក្មេងប្រុស​រងគ្រោះ​បាន​លង់ទឹក​លិច​ដល់​បាត​អូរ​ស្លាប់​យ៉ាង អាណោចអាធ័ម ។​
​ក្រោយពី​កើតហេតុ ក្មេងប្រុស​រងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ​មុជ រាវរក​ឃើញ ដោយ​ដៃ​របស់គេ កាន់​ដើម​ត្រែង​ជាប់​នៅ​និង​ដៃ ។ បន្ទាប់មក​ក៏​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya