ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​អ្នក​វាយ​​កញ្ជក់​ទូ​យក​មាស​​បានសម្រេច​ ​

ប៉ូលិស​ចាប់ខ្លួន​អ្នក​វាយ​​កញ្ជក់​ទូ​យក​មាស​​បានសម្រេច​ ​

សៀមរាប ៖​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ ២០១៣ នៅ​ផ្សារ​សាមគ្គី​ហ៊ុយ​គាំង​ជាប់ ផ្លូវជាតិ​លេខ​៦​ស្ថិតនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​-​ខេត្ដ​សៀមរាប ។​
​ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​ចាប់ខ្លួន បាន​ភ្លាមៗ​ក្រោយពី​ធ្វើ​សកម្មភាព​វាយ​កញ្ចក់​ទូល​ក់មាស​របស់​អាជីវ​ករ នៅ​ផ្សារ​សាមគ្គី​ហ៊ុយ​គាំង ។​
ជនសង្ស័យ ឈ្មោះ ឈុន រ៉ា​ឌី ភេទ​ប្រុស អាយុ​២៣ ឆ្នាំ រស់នៅ​ភូមិ​កំពង់ក្របី ឃុំ​កំពង់ក្របី ក្រុង​-​ខេត្ដ​បាត់ដំបង មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ក្នុង​វត្ដ​រាជ​បូរ ភូមិ​វត្ដ​បូរ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។
​មន្ដ្រីនគរបាល បានឱ្យដឹងថា ចំណែក អាជីវករ​លក់​មាស​ដែល​ត្រូវបាន​ជន សង្ស័យ​វាយ​កញ្ចក់​ទូ​យក​មាស​នេះ​ឈ្មោះ នៅ ចាន់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គុំ ក្រុង សៀមរាប ។
​ជនសង្ស័យ​ក្រោយពី​បាន​សាកសួរ​រួច ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya