ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» ព័ត៌មានជាតិ » តុលាការ​កាត់ក្តី​កម្មករសំណង់​២​នាក់ ដែល​កាប់​គេ​ឲ្យ​ស្លាប់​ ​

តុលាការ​កាត់ក្តី​កម្មករសំណង់​២​នាក់ ដែល​កាប់​គេ​ឲ្យ​ស្លាប់​ ​

ភ្នំពេញ ៖ នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៣ បាន​បើកសវនាការ ជំនុំជម្រះ​សំណុំរឿង កម្មករសំណង់​ពីរ​នាក់​ព្រួត​គ្នាកាប់​ទៅលើ​មិត្ត​រួមការ​ងារ​ម្នាក់ បណ្តាល ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ព្រោះតែ​ទំនាស់​រឿង​ផឹកស៊ី​ស្រវឹង​ទាស់សម្តី​គ្នា បន្ទាប់ពី​ក្រុម​ជនល្មើស ត្រូវ​តុលាការ​ថ្នាក់ក្រោម​ផ្តន្ទាទោស ក្នុង​ម្នាក់ៗ ១២​ឆ្នាំ  ។​
​ចៅក្រម សំរិទ្ធ សុផល ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​ថ្លែង​ក្នុង​សវនាការ​ថា ជនជាប់ចោទ ទី​១​ឈ្មោះ មាន សេរី​ម្នី ហៅ​ខ្លុយ អាយុ​២៨​ឆ្នាំ និង​ទី​២ ឈ្មោះ ជិន ជឿ​ង អាយុ​២៩​ឆ្នាំ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១២ ផ្តន្ទាទោស​ដាក់ ពន្ធនាគារ​ក្នុង​ម្នាក់ៗ ១២​ឆ្នាំ និង​សង​សំណង​២០​លាន​រៀល ពីបទ​ឃាតកម្ម  ដែល​ប្រព្រឹត្ត កាលពី​យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១១ ស្ថិតក្នុង​បុរី​អង្គរ​ភ្នំពេញ មាន​ទីតាំង​ភូមិ​ទួល​សង្កែ សង្កាត់ ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។ ប៉ុន្តែ​សាលក្រម​នេះ ត្រូវបាន ជនជាប់ចោទ​ទាំងពីរ​នាក់​ប្តឹង​ឧ​ទ្ឋ​រណ៍ ។​
​ជនជាប់ចោទ​ទាំងពីរ​នាក់ រួមទាំង​ជនរងគ្រោះ ឈ្មោះ​ថ្លុ​ង ម៉េង​លី ហៅ​ម៉ាប់ បាន​ជួបជុំគ្នា​ផឹកស៊ី​រហូត​ស្រវឹង​រៀងៗ​ខ្លួន  ។ មួយសន្ទុះ​ក្រោយមក ក្រុម​ជនជាប់ចោទ បាន​ទាស់សម្តី​គ្នា​ជាមួយ​ជនរងគ្រោះ ទើប​ពួកគេ​ព្រួត​គ្នា វាយ​សម្លាប់​ដោយបាន​យក​កាប់​កាំបិត​បុ័ងតោ និង​ដំបង​ឈើ កាប់​ចំក្បាល​ជាច្រើន បណ្តាល ឲ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​តែម្តង ។
​ទោះបីយ៉ាងណា ក្រោយ​បញ្ចប់​ការសួរដេញដោល សាលា​ឧ​ទ្ឋ​រណ៍​បាន​លើក​ពេល ប្រកាស​សាលដីកា ទៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៣ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya