ភ្នំពេញ៖ កាលពីយប់មិញថ្ងៃទី១៤ តុលា មន្ត្រីយោធាម្នាក់ដែលបានគេស្គាល់ឈ្មោះ ជូ ពន្លឺ បម្រើការងារនៅអង្គភាពកងពលលេខ ៧០ ត្រូវប៉ូលិស២នាក់ បានព្រួតវាយមន្ត្រីយោធាម្នាក់ឲ្យរបួសបែកក្បាលហូរឈាមជោកអាវ ដោយមិនដឹងមូលហេតុ នៅត្រង់ ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
យោងតាមសម្តីរបស់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿង ម៉ាកស្មាស់ ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច។
លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-2940 ជិះគ្នា៣នាក់ ក្នុងនោះមានស្ដ្រីម្នាក់ ធ្វើដំណើរស្របគ្នា បានជិះមកគៀរ។ បន្ទាប់មកទៀត ក្រុមជនពាលទាំងនោះ ឈប់ម៉ូតូ ហើយដកសោរ យកមកវាយបណ្ដាលឲ្យបែកក្បាល ហើយរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកម៉ូតូ នៅកន្លែងកើតហេតុ។
ភ្លាមៗនោះដែលជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាល សង្កាត់កាកាប ដើម្បីឲ្យជួយអន្តរាគមន៍ ចំណែកម៉ូតូជនបង្កទាំង២ គ្រឿង ក៏ត្រូវបានយកទៅរក្សាទុកប៉ុស្តិ៍ផងដែរ។
ជនរងគ្រោះដែលជាមន្ត្រីយោ បានស្នើសុំឱ្យមន្ត្រីប៉ូលីសសង្កាត់កាកាប ក៏ដូចជាមន្រ្តីប៉ូលីសក្រុងចេញស្វែងរកមុខចាប់ជនពាលទាំង២នាក់នោះ ដើម្បីផ្តន្ទាទោសពួកគេទៅតាមផ្លូវច្បាប់ខាតតែបាន ហើយសងថ្លៃព្យាបាលជំងឺក្នុងន័យអាចទទួលយកបានពីជនរងគ្រោះ។ ហើយកុំឱ្យមនុស្សដ៏ទៃយកគំរូតាមពួកជនពាលទាំងពីរខាង៕ ដោយ៖ សេរីមករា