ព្រះសីហនុ ៖ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ តុលា ២០១៣ នៅចំណុចភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ បន្ទាប់ពីជនសង្ស័យលួចម៉ូតូគេពីភូមិបន្ទាយប្រីយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ រួចជិះគេចខ្លួនតាមផ្លូវជាតិលេខ៤សំដៅទៅភ្នំពេញ។
ជនសង្ស័យឈ្មោះញ៉ន នី ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅខេត្តតាកែវ បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងម៉ាកស្មាស់ ពណ៌ក្រហម ដែលម្ចាស់ទុកនៅក្រោមផ្ទះ រួចជិះគេចខ្លួនតាមផ្លូវជាតិលេខ៤សំដៅមកភ្នំពេញក៏ត្រូវប៉ូលិស ស្ទាក់ចាប់បានតែម្តង៕