ភ្នំពេញ ៖ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ និង២០នាទីព្រឹក ថ្ងៃទី១៥ តុលា ២០១៣ នៅចំណុចមុខផ្សារជម្ពូវ័ន ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ម៉ូតូដែលត្រូវជនសង្ស័យលួចម៉ាកហុងដាឌ្រីមសេ ១២៥ ស៊េរីឆ្នាំ២០០៩ បិទតែមស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១AH-៣៤៥៥ ជាកម្មសិទ្ធិរបស់បុរសម្នាក់ឈ្មោះសូត្រ រតនា អាយុ២៤ឆ្នាំ ជាអ្នកលក់បន្លែ មានទីលំនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែកជនសង្ស័យត្រូវគេស្គាល់ឈ្មោះសឹង លី ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិច្រកខ្លី ឃុំទូកមាស ស្រុកគិរីរវង្ស ខេត្តតាកែវ៕
» Breaking News, ព័ត៌មានជាតិ » ចោរកាច់សោ.ក ម៉ូតូម្នាក់ត្រូវប្រជាពលរដ្ឋចាប់វាយជិតស្លាប់