ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||     រឿងអាស្រូវពុករលួយជាប្រព័ន្ធរបស់មេៗ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » ហិង្សា​លើ​ភរិយា​​រហូត​ធ្លាយ​រឿង​​រកស៊ី​គ្រឿងញៀន​ ​

ហិង្សា​លើ​ភរិយា​​រហូត​ធ្លាយ​រឿង​​រកស៊ី​គ្រឿងញៀន​ ​

បាត់ដំបង ៖ កាលពី​រសៀល​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៣ នៅ​ចំណុច​ក្រុមទី​៧​និង ក្រុមទី​៩ ភូមិ​អូរ ឃុំ​ពេជ្រ​ចិន្ដា ស្រុក​ភ្នំព្រឹក ខេត្ដ បាត់ដំបង ។​
​លោក សារ៉េត វិ​សេដ្ឋ អធិការរង ស្រុក​ភ្នំព្រឹក​បានឱ្យដឹងថា ជនសង្ស័យ ទាំង​៤​នាក់​ដែល​ឃាត់ខ្លួន ទី​១-​ឈ្មោះ​ហ៊ុនកែវ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​រត់ ម៉ូតូឌុប​ពិការ​ជើង​ស្ដាំ​, ទី​២-​ឈ្មោះ សួន វី អាយុ​៤០​ឆ្នាំ ទាំង​២​នាក់​ជា​ប្ដី​ប្រពន្ធ នឹង​គ្នា​រស់នៅ​ក្រុមទី​៩​ក្នុងភូមិ​កើតហេតុ​ដកហូត​បាន​ថ្នាំញៀន​យ៉ាម៉ា ចំនួន​៣៨ គ្រាប់​ដែល​គេ​លាក់ទុក​ក្នុង​កាបូប
​តូច ពណ៌​ក្រហម​, ទី​៣-​ឈ្មោះ សុង គឹម​សៀង ភេទ​ស្រី អាយុ​២០​ឆ្នាំ​, ទី​៤-​ឈ្មោះ ឈុន ស្រី​ម៉ៃ ភេទ​ស្រី អាយុ​១៦​ឆ្នាំ អ្នក​ទាំង​២ នាក់​ជា​បងប្អូន​ថ្លៃ​នឹង​គ្នា ហើយ​ជា​កូន​កូន ប្រសា​ម្ចាស់ផ្ទះ​ឈ្មោះ ង៉ែត ពៅ ភេទ​ស្រី អាយុ​៤៦​ឆ្នាំ នៅ​ក្រុមទី​៧​ក្នុងភូមិ​កើត ហេតុ​ដកហូត​បាន​ថ្នាំញៀន​យ៉ាម៉ា​ចំនួន ៥១​គ្រាប់​លាក់​ក្នុង​ស្បែកជើង​កូនក្មេង ថង់​ច្រក​ថ្នាំញៀន​១៧​កញ្ចប់ បារី​ហ្វី​ន​៤ ក​ញ្ចា​ប់​ដែកកេះ​៤​គ្រឿង​និង​ជញ្ជីង​សម្រាប់ ថ្លឹង​ថ្នាំញៀន​១​ផងដែរ ។ ជនសង្ស័យ​ទាំង​៤​នាក់​បានទទួល​ស្គាល់ ថា​ថ្នាំញៀន​និង​សម្ភារ​ជា​របស់​ពួកគេ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya