ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ​ក្រសួង​​ធន​ធាន​ទឹក និង​​ឧតុ​និយម​​បញ្ជូន​​គ្រឿង​ចក្រ​​ទៅ​​ទប់​​អាងទំនប់​​អូរ​​ស្មាច់​ បន្ទាប់​ពី​ស្ថាន​ភាព​ទឹក​ជន់​ឡើង​ហាក់​ធូរ​ស្រាល

​ក្រសួង​​ធន​ធាន​ទឹក និង​​ឧតុ​និយម​​បញ្ជូន​​គ្រឿង​ចក្រ​​ទៅ​​ទប់​​អាងទំនប់​​អូរ​​ស្មាច់​ បន្ទាប់​ពី​ស្ថាន​ភាព​ទឹក​ជន់​ឡើង​ហាក់​ធូរ​ស្រាល

​ស្វាយរៀង ៖ មន្ទីរ​ធនធាន ទឹក​និង​ឧតុនិយម ខេត្ដ ស្វាយរៀង សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ដឹក​ដី​ចា​ក់លើ​ទំ​បន់​ដើម្បី​ការពារ​បាក់​ដី និង​ដើម្បី​បញ្ចៀស​ការបាក់​អាង ទំនប់ អូរ​ស្មាច់​ស្ថិតនៅ​ក្នុងភូមិ​អូរ​ស្មាច់ ឃុំ កំពង់ចម្លង ស្រុក​ស្វាយជ្រុំ ខេត្ដ ស្វាយរៀង​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​រហូត​ទៅដល់ ៩៥​មិល្លីម៉ែត្រ ៕
​នាយក ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក​ចាន់ យុ​ត្ថា បាន​ថ្លែង​ឱ្យ ដឹងថា ក្រោយពី​មាន ភ្លៀង​ធ្លាក់​បន្ថែ​មយ៉ាង ខ្លាំង រហូត​ទៅដល់ ៩៥​មិល្លីម៉ែត្រ កាលពី​ថ្ងៃ ទី​១២ ខែតុលា ឆ្នាំ​២០១៣​កន្លងទៅនេះ បានធ្វើឱ្យ​ទឹក​នៅក្នុង​អាង ហក់​ឡើង​យ៉ាង គំហុក និង​កំពុង​គំរាម កំហែង​ដល់​តួ​ទំនប់ ប្រវែង ៧២៥​ម៉ែត្រ​។​
​លោក ចាន់ យុ​ត្ថា បាន​បន្តទៀតថា ក្រោយពី​អាង​ទំនប់​អូរ​ស្មាច់ ទទួលរង​ការ គំរាមកំហែង​យ៉ាង​ដូច្នេះ ទើប លោក​រដ្ឋមន្ត្រី ក្រសួង​ធនធានទឹក បាន​បញ្ជា​ឱ្យ​មន្ទីរ​ធន ធាន​ទឹក​ខេត្តស្វាយរៀង ចុះជួយ​អន្តរាគមន៍ ជាបន្ទាន់ តាមរយៈ​ការបញ្ជូន​អេស្កាវ៉ាទ័រ​និង រថយន្ត​បែន ដឹក​ដី​ទៅ​ចាក់​លើ​ខ្នង​ទំនប់ ចៀសវាង​ការបាក់ ដោយសារតែ​កម្ពស់ ឡើង​ខ្ពស់​។​
​បើតាម​លោក​ចាន់ យុ​ត្ថា ការចុះ​ជួយ អន្តរាគមន៍ បានចាប់ផ្ដើម​តាំងពី​ថ្ងៃទី​៧ ខែ តុលា នឹង​អាច​បញ្ចប់ នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៣​។ មន្ត្រី​ក្រសួង​ធនធានទឹក​រូបនេះ បាន​បញ្ជាក់ថា អាង​ទំនប់​អូរ​ស្មាច់ អាច​ស្ដុក​ទឹក បាន​១១​លាន​ម៉ែត្រគូប ដែលមាន​លទ្ធភាព​ស្រោចស្រព​លើ​ផ្ទៃដី​ស្រែវស្សា ១២០០ ហិតា និង​ស្រែប្រាំង ៥០០​ហិតា​។​
​សូមបញ្ជាក់ថា ផ្ទៃដី​ស្រែ​ចំនួន​១២០៦​ហិតា​នៅក្នុង​ស្រុក​ចំនួន​៤ គឺ​ស្រុក​កំពង់រោទិ៍ ស្វាយជ្រុំ ស្វាយរៀង និង​ស្រុក រមាសហែក ស្មើនឹង​១៤​ឃុំ​បាន​រង​នូវ ផលប៉ះពាល់​ពី​ស្ថានភាព​ទឹកជំនន់ ប៉ុន្តែ​ពុំមែន​ជា​លក្ខណៈ​ធ្ងន់​នោះទេ​។ នេះ​បើ ការបញ្ជាក់​ឱ្យដឹងពី​លោក​ចាន់ យុ​ត្ថា នាយខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ ក្រសួង​ធនធានទឹក និង​ឧតុនិយម​កាលពី​ទី​១១ ខែតុលា​កន្លងមក​។​
​លោក ចាន់ យុ​ត្ថា​មានប្រសាសន៍ថា ទន្ទឹម​នឹងរង​នឹង​ផលប៉ះពាល់​ដូច​ការ បញ្ជាក់​ខាងលើនេះ ក្រុមការងារ​ក្រសួង និង​មន្ទីរ​ធនធានទឹក​ខេត្ត​ក៏​កំពុង​បន្ត​យក ចិ​ត្ដ​ទុកដាក់​ជួយ​ទប់ស្កាត់​ពី​ផលប៉ះពាល់ នេះ ព្រមទាំង​ប្រើប្រាស់​គ្រឿងចក្រ​លើក ទំនប់​ការពារ​ក្រុង​ស្វាយរៀង​ចៀសវាង ការលិចលង់​ដោយសារតែ​ស្ថានភាព​ទឹក ទឹកទន្លេ​វ៉ៃ​កូ​ឡើង​ហួស​ពី​ការប្រកាស អាសន្ន​ពី​កម្ពស់​២,៩០​ម៉ែត្រ​ឡើងដល់ ២,៩៦​ម៉ែត្រ​នោះ​។​
​លោក បន្តថា ពេលនេះ ម៉ាស៊ីន​បូម ទឹក​៦៥​សេស​ចំនួន​២​គ្រឿង ត្រូវបាន​ក្រុមការងារ​របស់​មន្ទីរ​ធនធានទឹក​ខេត្ត​កំពុង ប្រើប្រាស់​បូមទឹក​ចេញពី​ក្រុង និង​បន្ត​ការតាមដាន​អំពី​ស្ថានភាព​ទឹកជំនន់​នៅ​គ្រប់​ទីកន្លែង​ទូទាំង​ខេត្តស្វាយរៀង​ទាំងមូល​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya