ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» Breaking News, ព័ត៌មានជាតិ » ផ្ទុះ​រឿង​អង្គការ​ការពារ និង​អភិរក្ស​សត្វព្រៃ​ដៃ​ម្ខាង​ចាប់ដៃ​ម្ខាង​ជួញ​ ​

ផ្ទុះ​រឿង​អង្គការ​ការពារ និង​អភិរក្ស​សត្វព្រៃ​ដៃ​ម្ខាង​ចាប់ដៃ​ម្ខាង​ជួញ​ ​

កំពង់ឆ្នាំង​: ឈើ​ប្រណីត​ខុសច្បាប់​មួយ​គោយន្ត​ប្រភេទ​ឈើ​នាងនួន​ចំនួន​២៥ ដុំ ដែល​គេ​ដឹងថា​ជា​របស់​មន្ត្រី​អង្គការ​ការពារ និង​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា ត្រូវ​កម្លាំង​ប៉ូលិស​សេដ្ឋកិច្ច​ខេត្តកំពង់ឆ្នាំង ស្ទាក់​ចាប់បាន កាលពី​វេលា​ម៉ោង ១ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៣ នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ ខណៈពេល
ដែល​ម្ចាស់​ឈើ​ដឹក​ចេញពី​ភូមិ​ក្តុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ឆ្ពោះ​ឡើងមក​លើផ្លូវ​ជាតិ​លេច​ខ​៥​។​
​លោក ជិន សុផាត នាយការិយាល័យ​ប្រឆាំង​បទ​លើ្ម​ស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បានអោយដឹងថា នៅវេលា​យប់​ថ្ងៃទី​១៤​តុលា មាន​អ្នក​ទូរស័ព្ទ​រាយការណ៍​មក​លោ​កថា មាន​គោយន្ត​ដឹកឈើ​ប្រណីត​មួយគ្រឿង ចេញពី​ភូមិ​ក្តុល ឆ្ពោះ​មកកាន់​ផ្លូវជាតិ​លេខ​៥​។ ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ លោក​បានចេញ​កម្លាំង​ស្ទាក់​ចាប់បាន​តែម្តង​។
​លោក​ជិន សុផាត បានអោយដឹងថា នៅក្នុង​ប្រតិបត្តិ​ការស្ទាក់ចាប់​គោយន្ត​ដឹកឈើ​នោះ កម្លាំង​របស់លោក​មិនបាន​ឃាត់ខ្លួន​ជនណាម្នាក់​ឡើយ ដោយ​ពួកគេ​បាន​រត់​គេចខ្លួនបាត់​។ ឈើ និង រថយន្ត​ត្រូវបាន​ប្រគល់​ទៅ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​យកទៅ​រក្សា​ទុកជា វត្ថុតាង កសាង​សំណុំរឿង ចាត់ការ​បន្តទៅ​តាម​នី​តិ​វិធី​។
​ដោយឡែក ករណី​ឈើ​ប្រណីត​នេះដែរ កាលពីពេល​ថ្មីៗ​នេះ មាន​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង អត់​ស្លាក​លេខ ដែលមាន​ផ្ទុក​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ ត្រូវ​កម្លាំង​អង្គការ ការពារ និង​អភិរក្ស​សត្វព្រៃ ព្រៃឈើ និង​ជលផល​នៅ​កម្ពុជា ប្រដេញ និង​ស្ទាក់​ចាប់បាន កាលពី​វេលា​ម៉ោង ២ រំលងអធ្រាត្រ ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៣ នៅក្នុង​ភូមិសាស្ត្រ
​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ពេល​ពួក​ឈ្មួញ​ដឹកឈើ​នេះ ចេញពី​ខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់​រាជធានី​ភ្នំពេញ ដោយមាន​ឈើ​ប្រណីត​៤០​ដុំ​។
​ក្នុង​សកម្មភាព​ដេញចាប់ រថយន្ត​ដឹកឈើ​ខុសច្បាប់​នេះ កម្លាំង​របស់​អង្គការ​ខាងលើ មិនបាន​សហការ​ជាមួយ​សមត្ថកិច្ច​ណា​ឡើយ ហើយក៏​មិនបាន​ឃាត់ខ្លួន​ជនណាម្នាក់​ដែរ ដោយ​ពួកគេ​អះអាងថា អ្នកពាក់ព័ន្ធ​ទាំងនោះ បាន​រត់​គេចខ្លួនបាត់​។​
​រថយន្ត​ដឹកឈើ​ខាងលើនេះ ត្រូវបាន​គេ​អូស​យកមក​រក្សាទុក នៅ​ទីស្នាក់ការ​របស់​អង្គការ​ការពារ និង​អភិរក្ស​សត្វព្រៃ ព្រៃឈើ និង​ជលផល ក្នុងភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ រហូតដល់​ម៉ោង​១១ ព្រឹក ក្នុង​ថ្ងៃ​ដដែល ទើប​គេ​អូស​រថយន្ត​នេះ មកកាន់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ដើម្បី​ត្រួតពិនិត្យ និង​ធ្វើការ​វាស់វែង​។ នៅក្នុងពេល​ត្រួតពិនិត្យ​ដោយ​កម្លាំងចម្រុះ នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ឈើ​នៅលើ​រថយន្ត​នេះ មាន​នៅសល់តែ​ចំនួន ២៨ ដុំ​បាត់អស់១​២​ដុំ​។
​ប្រភព​បានបញ្ជាក់​ទៀតថា មន្ត្រី​អង្គការ​ការពារ​និង​អភិរក្ស​សត្វព្រៃ ព្រៃឈើ និង ជលផល​នៅ​កម្ពុជា បច្ចុប្បន្ននេះ កំពុង​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង ដោយ​ពួកគេ រកស៊ី​ដឹកឈើ​ផង មើលផ្លូវ​អោយ​ពួក​រកស៊ី​ល្មើស​ផង និង ដេញ​ស្ទាក់ចាប់​ឡាន​ដឹកឈើ​ខុសច្បាប់​យកលុយ​ផង ។ នេះ​គេ​ថា ដៃ​ម្ខាង​ចាប់ដៃ​ម្ខាង​ជួញ​។​
​ប្រភព​ខាងលើ បាន​អោយដឹងទៀតថា នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ ការដឹកជញ្ជូន​ឈើ​ប្រណីត និង​ឈើ​គ្រញូង ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង កំពុងមាន​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង ដោយ​មិនមាន​ការយកចិត្តទុកដាក់​ទប់ស្កាត់ និង​បង្ក្រាប ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ឡើយ ទោះបីជា​គេ​ឃើញ​ក្រុម​សមត្ថកិច្ច​ទាំងនោះ បាន​នៅ​រាយ​បណ្តាក់​គ្នា​ដូច
​ខ្យង តាមផ្លូវ​ក៏ដោយ ក៏​រថយន្ត​ប្រព្រឹត្ត​បទល្មើស ភាគច្រើន ដឹកឈើ​ចេញ​បាន​ដោយ​រលូន​ដែរ​។ យូរៗ គេ​ឃើញ​សមត្ថកិច្ច​ទាំងនោះ បង្ក្រាបបាន​ម្តង ដោយសារតែ​ពួក​រកស៊ី​ល្មើស មិនបាន​បង់លុយ​គ្រប់​តាម​សំណូមពរ​។​
​ក្នុងករណី​ផ្ទុះ​រឿង​ទាំងពីរ​ខាងលើនេះ សារព័ត៌មាន​អរិយធម៌​បាន​ព្យាយាម​ទាក់ទង​ទៅ​ប្រធាន​អង្គការ​ការពារ និង​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា ដើម្បី​សុំ​ការបំភ្លឺ​ដែរ​តែ​មិនអាច​ទាក់ទង​បានទេ​នា​ថ្ងៃទី​១៤ តុលា ម្សិលមិញ​៕ ដោយ​៖ ឃុន ពិ​មោ​ច​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya