ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ត្រី​ឆ្នាំនេះ សំបូរ​ជាង​ឆ្នាំមុន​ ​

ត្រី​ឆ្នាំនេះ សំបូរ​ជាង​ឆ្នាំមុន​ ​

​ភ្នំពេញ​៖ លោក​បណ្ឌិត ណៅ ធួ​ក ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ប្រធាន​រដ្ឋបាល​ជលផល​នៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ធ្លាប់មាន​ប្រសាសន៍​កាល​ពី​អំឡុង​ខែ សីហា ឆ្នាំ​២០១៣​ថា «​តាម​ការ​ព្យាករ​របស់​ក្រសួងកសិកម្ម បរិមាណ​ផល​ត្រី​ទឹកសាប​នៅក្នុង​ឆ្នាំនេះ​អាច​នឹងមាន​ការកើនឡើង​ច្រើនជាង​ឆ្នាំមុន ប្រសិនបើ​កំពស់​ទឹក​ទន្លេសាប​ឡើងដល់ ឬ​លើសពី​៩​ម៉ែត្រ​»​។​
​    ​សូម​រំលឹកថា រដូវ​បិទ​នេសាទ គឺ​ចាប់ផ្តើម​ពី​ដើមខែ កក្កដា ហើយ​បើក​អោយ​នេសាទ​វិញ​នៅ​ថ្ងៃទី ១ តុលា​។ ដូច្នេះ​ការបិត​នេសាទ​ឆ្នាំនេះ គឺ​ខាង​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម​ដែលមាន​លោក​បណ្ឌិត ណៅ ធួ​ក ដឹកនាំ​មន្ត្រី​គ្រប់​ទីកន្លែង គ្រប់​តំបន់​ធ្វើការ​បង្ក្រាប​បទល្មើស​នេសាទ​បានជា​ច្រើន​ករណី​ព្រមទាំង​រឹបអូស​បាន​ទូក ស្បៃ
​មុង អួន​ក្រឡា​ញឹក ជនល្មើស និង​ឧបករណ៍​ល្មើសច្បាប់​បានជា​ច្រើន​យកទៅ​ដុត​បំផ្លាញចោល ហើយ​កូន​ត្រី​ត្រូវ​លែង​ចូលទៅក្នុង​ទន្លេ ឬ​បឹង​ធម្មជាតិ​វិញ​រាប់លាន​ក្បាល​។ សកម្មភាព​បង្ក្រាប​ដូច​ភ្លៀងរលឹម​នេះហើយ​បានជា​ធ្វើអោយ​រដូវ​បើក​នេសាទ​ថ្ងៃទី​១ តុលា ២០១៣ មាន​ផល​ត្រី​ច្រើនជាង​ឆ្នាំ​២០១២​។
​    ​ប្រជា​អ្នកនេសាទ​តាម​លក្ខណៈ​គ្រួសារ​ជាច្រើន​នៅតាម​ដង​ទន្លេសាប បឹងបួ​នានា​នាំគ្នា​ត្រេកអរ យ៉ាងខ្លាំង ខណៈ​ពួកគាត់​រកត្រី​បាន​ច្រើនជាង​ឆ្នាំមុន ធ្វើអោយ​ថវិកា​របស់​ពួកគាត់​បាន​កើនឡើង​មួយ កម្រិត​ហើយ​ពួកគាត់​មិន​ភ្លេច​សាទរ ចំពោះ​លោក​បណ្ឌិត ណៅ ធួ​ក និង​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​នានា ដែល​ខិតខំ​បង្ក្រាប​ក្រុម​ជនល្មើស​នេសាទ​ខុសច្បាប់​នាពេល​កន្លងមក​នោះទេ​។​
​    ​ទន្ទឹម នឹង​ការ​សាទរ​របស់​អ្នកនេសាទ​ត្រី​លក្ខណៈ​គ្រួសារ​ដែល​ត្រឹមត្រូវ​រួចមក​ក៏មាន​ក្រុមគ្រួសារ​អ្នកនេសាទ​ត្រី​ល្មើសច្បាប់​នាំគ្នា​ជេរ​ដាក់​បណ្តាសារ​ដល់​លោក​បណ្ឌិត ណៅ ធួ​ក ផងដែរ​។ ពិតណាស់​ការ​ជេរ ប្រទេច​ទាំងនោះ​ទំនងជា​លោក​បណ្ឌិត ណៅ ធួ​ក មិន​ខឹង​នោះទេ ព្រោះ​លោក​ជា​មនុស្ស​ចេះដឹង​ម្នាក់ មិនត្រូវ​ប្រកាន់​អ្នក​ល្ងង់ខ្លៅ​នោះទេ​។ ម្យ៉ាងវិញទៀត អ្នកដើរ​កាត់ទឹក​ភ្លៀង​តែងតែ​ទទឹក​អ៊ីចឹង​ហើយ​នេះ ជា​រឿង​ធម្មតា​។ គេ
​និយាយថា «​អ្នក​ដែល​មិនចេះ​ខុស​មានតែ​អ្នក​មិន​ធ្វើ​នោះទេ​»​។ អ្នក​ថា គឺ មិនដែល ធ្វើ រីឯ​អ្នកធ្វើ​តែងតែ​ខុស​យ៉ាង​ដូច្នេះហើយ​។ ទោះបីជា​ទិន្នផល​ត្រី​ច្រើនជាង​ឆ្នាំមុន​ក៏ដោយ​ប្រជា​អ្នក​នេ សាទ​ត្រឹមត្រូវ​សូមអោយ​លោក​បណ្ឌិត ណៅ ធួ​ក បន្ត​ដឹកនាំ​មន្ត្រីក្រោមឱវាទ​សហការ​ជាមួយ​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើការ​បង្ក្រាប​ពួក​ជនល្មើស​ដែល
​លួច​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ទៅ​ចាប់​ត្រី​អោយ​កាន់​តែមាន​ប្រសិទ្ធភាព​ជាង​ពេលមុនៗ ដើម្បី​ចូលរួម​ការពារ​ត្រី និង​លុបបំបាត់​ភាពក្រីក្រ ហើយ​កុំ​នាំគ្នា ពុករលួយ​យកលុយ​ពី​ពួក​ល្មើស​នេសាទ ត្រូវ​នាំគ្នា​គោរព​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ នៃ​រដ្ឋាភិបាល​អាណត្តិ​ទី​៥ ដែលមាន​សម្តេច​តេ​ជោ សែន​ធ្វើជា​នាយករដ្ឋមន្ត្រី​ដ៏​ប៉ិន
ប្រសប់​និង​ឆ្លាត​វៃ​៕ ដោយ​៖ តា​បណ្ឌិត  

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya