ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» Breaking News, ព័ត៌មានជាតិ » ចង់បាន​ប្រពន្ធ​​ក្មេង​សំលាប់​ប្រពន្ធ​ចាស់​ចោល ​

ចង់បាន​ប្រពន្ធ​​ក្មេង​សំលាប់​ប្រពន្ធ​ចាស់​ចោល ​

ភ្នំពេញ​: ការខិតខំ​ប្រឹងប្រែងរ​បស់​សមត្ថកិច្ច ខណ្ឌមានជ័យ ដែល​ដឹកនាំ​ដោយ​លោក​អធិការ ហ៊ី ណារិន ក្នុងការ​បំបែកសំណុំរឿង ឃាតកម្ម ចាក់ និង​អា​រក​សម្លាប់​ស្ដ្រី​ម្នាក់ មាន​ផ្ទៃពោះ និង​មានកូន​ប្រុស អាយុ ១​ឆ្នាំ ដែលជា​កូនប្រសារ​ស្រី​របស់​ថៅកែ​សំណង់​ឈ្មោះ​ហ៊ា តុង នៅ​ច្បារអំពៅ ឥឡូវនេះ សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស ២ នាក់ ជា
​បណ្ដោះអាសន្ន កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៣​។
​នា​រសៀល​ថ្ងៃ ដដែល​នេះ សមត្ថកិច្ច បាន​នាំ​ជនសង្ស័យ​ទាំង ២ នាក់ មកដល់​ផ្ទះជួល លេខ​៤៥២ ( ផ្ទះ​បើក​មន្ទីរ​ព្យាបាល​ធ្មេញ សុវណ្ណ​ភូមិ ) ផ្លូវ​៣១០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​ចំកា​មន ដើម្បី​ស្វែងរក​វត្ថុតាង​បន្ថែមទៀត ដើម្បី​ដាក់បន្ទុក លើ​ឃាតករ​ទាំង​២​នាក់​ប្រុស​ស្រី​។​
លោក ហ៊ី ណារិន បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង ២ នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន មាន​ទី​១-​ឈ្មោះ ស៊ី លូ​ហេង​ឡុង ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជា​កូនបង្កើត​ថៅកែ​សំណង់​ឈ្មោះ ហ៊ា​តុង និង​ត្រូវជា​ប្ដី​ស្ដ្រី​រងគ្រោះ ឈ្មោះ គួ លី​ជូ ដែល​ត្រូវបាន​សម្លាប់ ដោយ​យក​កាំបិត ចាក់ និង​អា​រក កាលពី​យប់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៣ និង​ទី​២-​ឈ្មោះ
ប្រាក់ សុវណ្ណ​វ​លក្ខណ៍ ភេទ​ស្រី អាយុ ២៣​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន មាន​ទីលំនៅ​ផ្ទះជួល​លេខ​៤៥២ ផ្លូវ​លេខ​៣១០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ហើយ​ស្ដ្រី​ម្នាក់នេះ ត្រូវជា​សង្សារ​កំណាន់ចិត្ត​របស់ ស៊ី លូ​ហេង​ឡុង​។​
បន្ទាប់ពី​សមត្ថកិច្ច មក​ឆែកឆេរ​នៅផ្ទះ​ជួល​របស់ ប្រាក់ សុវណ្ណ​វ​លក្ខណ៍ សមត្ថកិច្ច​បាន​រកឃើញ​វត្ថុតាង​មួយចំនួន ដែល​ពួកគេ​សម្លាប់​ស្ត្រី​រងគ្រោះ ហើយ​យកមក​លាក់ទុក ដូចជា លុយ ខ្សែក ខ្សែដៃ ជាដើម​។ សមត្ថកិច្ច កំពុង​រុករក​វត្ថុតាង​បន្តទៀត​។​
​ស៊ី លូ​ហេង​ឡុង បាន​សារភាពថា ខ្លួន​ពិតជា​បានសម្លាប់​ប្រពន្ធ​មែន ព្រោះ​សង្សារ​របស់ខ្លួន ដែល​បាន​លួចលាក់​ស្រឡាញ់គ្នា​យូរ​មកហើយ យល់ព្រម​រៀបការ​ជាមួយ​រូបគេ ហើយ​ប្រាប់ថា លុះត្រាតែ​សម្លាប់​ប្រពន្ធ​ចោល​សិន ទើប​ពួកយើង​គ្មាន​ឧបសគ្គ​។ បន្ទាប់មក​ពួកគេ​ក៏​រៀបចំ​គម្រោង​ការសម្លាប់​ប្រពន្ធ រួចហើយ​យក​ម៉ូតូ​ឆា​លី ទៅ​ចោល​នៅ​ម្តុំ​មជ្ឈមណ្ឌល រ៉ុ​ក កាំបិត​យកទៅ​ចោល នៅ​ម្តុំ​ណាហ្គា និង​លុយ​មាសប្រាក់ យក​លាក់ទុក នៅផ្ទះ​សង្សារ​ខ្លួន​។​
​កូនប្រសារ​ស្រី​ថៅកែ​សំណង់ ហ៊ា​តុង នៅ​ច្បារអំពៅ ត្រូវបាន​ឃាតក ចូលទៅ​អា​រក​សម្លាប់ នៅលើ​គ្រែ​ដេក ដល់​ក្នុង​បន្ទប់​ផ្ទះ ជាន់​ទី​១ ស្ថិតនៅ​ផ្ទះ​លេខ​២៦៨ ផ្លូវ​លេខ​៦៤៤ ភូមិ​ដើម​ម៉ាក់​ឃ្លឿ សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​ប្រមាណ ៩ យប់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៣ ហើយ​ការសន្និដ្ឋាន​ជំហាន​ដំបូង​របស់​ប៉ូលិស​ថា
​ករណី​ឃាតកម្ម សម្លាប់​ប្លន់​យក​ទ្រព្យសម្បត្តិ​។​
ប៉ូលិស បានឱ្យដឹងថា ទ្រព្យសម្បត្តិ បាត់បង់ រួមមាន​៖ ម៉ូតូ​ឆា​លី ពណ៌​ស​មួយគ្រឿង លុយ ១៣០០ ដុល្លារ ខ្សែដៃ​ប្លា​ទីន​ដាំ​ពេជ្រ ១​ខ្សែ ខ្សែ​កមាស ៣​ខ្សែ ចិញ្ចៀន​ប្លា​ក​ទីន ២​វង់​។​
​ប៉ូលិស​បន្តថា ដំបូង​បុរស​ជា​ប្តី បាន​អះអាងថា ខ្លួន​បាន​ជិះ​កង់​វិលត្រឡប់​មកពី​បិទ​ហាង Internet ( ជួល​ផ្ទះ​គេ ) ស្រាប់​ឃើញ​ទ្វារផ្ទះ​បើកចំហ មិន​ចាក់សោ លុះ​ចូលដល់​ក្នុងផ្ទះ បាត់​ម៉ូតូ​ឆា​លី ហើយ​នៅពេល​ឡើងដល់​លើផ្ទះ ស្រាប់តែ​ឃើញ​ប្រពន្ធ​ដេកស្លាប់​លើ​គ្រែ មាន​ឈាម​ហូរ​ប្រឡាក់​ពេញ​លើ​ពូក និង​ឃើញ​កូន​របស់គាត់ អាយុ​ជាង
១​ឆ្នាំ នៅក្បែរ​ម្តាយ តែ​មិនមាន​របួស​ទេ​។ ភ្លាមនោះ បុរស​ជា​ប្តី បាន​ប្តឹង​ប៉ូលិស​ភ្លាមៗ មក​ពិនិត្យ និង​ស្រាវជ្រាវ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនដៃដល់​។ ឥឡូវ​ប៉ូលិស​បានធ្វើការ​ស្រាវជ្រាវ​តាម​សំណូមពរ​របស់​ប្តី​ស្ត្រី​រងគ្រោះ រួច​បាន​ចាប់ខ្លួន​ឃាតករ​នោះ ហើយ​គឺ​ប្តី​របស់​ស្ត្រី​រងគ្រោះ ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ​មែន​។​
ការសំលាប់​ប្តី​ប្រពន្ធ​ខ្លួនឯង ប​នា​ធ្វើ​ឲ្យ​ប្រពៃណី​ខ្មែរ​ធ្លាក់ចុះ​យ៉ាងធ្ងន់ធ្ងរ ព្រោះ​ករណីខ្លះ​ប្តី​សំលាប់​ប្រពន្ធ ហើយ​ខ្លះ​ប្រពន្ធ​សំលាប់​ប្តី រឿង​ខ្លះ​ប្រពន្ធ​ផិត​រួមដៃគ្នា​សំលាប់​ប្តី រឿង​ខ្លះ​ប្តី​ស្ង​ត់​ប្រពន្ធ​មាន​ស្រី​ផ្សេង រួមដៃគ្នា សំលាប់​ប្រពន្ធ និង​រឿង​ខ្លះ​កូន​សំលាប់​ឪ ឪ​សំលាប់​កូន​កើតមាន​ជា​ហូរហែ​នៅ​ស្រុក​ខ្មែរ​យើង ទាំងអស់នេះ មកពី​សំភារៈ​អូសទាញ
ទើប​ធ្វើ​ឲ្យ​មនុស្ស​ភ្លើតភ្លើន​។ ដូចជា​នៅ​ភូមិ​ត្រពាំង​បឹង​ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្ត កំពង់ចាម ប្តី​សំលាប់​ប្រពន្ធ​និង​កូនស្រី​ចុង កាលពី​ថ្ងៃ​១​ខែតុលា​ឆ្នាំ​២០១៣​។ ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០១៣ នៅ​ភូមិ​តារាង​បាល់ សង្កាត់​គយ​ត្របែក ក្រុង​-​ខេត្តស្វាយរៀង ស្ត្រី​ជា​ប្រពន្ធ​សំលាប់​ប្តី​កាប់​ចិញ្ច្រាំ​១១​បុ័ងតោ ហើយ​យក​ខ្សែភ្លើង​ឆក់​បន្ថែម​ខ្លាច​ប្តី​មិនទាន់
​ស្លាប់​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ជួន ណា​រិន្ទ ស្នងការរង​នគរបាល​រាជធានី កាលពី​ព្រឹក​ថ្ងៃទី​១៤ តុលា ២០១៣​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ បានធ្វើ​សន្និសីទកាសែត​បង្ហាញមុខ​ឃាតករ​ដែល​សម្លាប់​ស្ត្រី​ម្នាក់​ជា​កូន ប្រសា​ថៅកែ​សំណង់​ម្នា​ក់នៅ​សង្កាត់​ច្បារអំពៅ ឃាតករ​ដៃដល់​ជា​ប្តី​របស់​នាង ព្រោះតែ​ប្តី​កំណាច​នេះ​ចង់បាន​ប្រពន្ធ​ថ្មី​ដែលជា​ស្រី​ស្នេហ៍​របស់ ខ្លួន ។ ក្រោយពី​សាកសួរ​យ៉ាង​យកចិត្តទុកដាក់​បំផុត ជុំវិញ​ឃាតកម្ម​អារ​.​ក​សម្លាប់​ស្ត្រី​ជា​ភរិយា​នេះ ឃាតករ​ពិតប្រាកដ​គឺ​នារី​ជា​ស្រី​ស្នេហ៍​របស់​ប្តី ។​
​ជនសង្ស័យ​ពីរ​នាក់​បាន​ត្រូវ​នគរបាល​ខណ្ឌមានជ័យ  ដឹកនាំ​ដោយ​លោក ហ៊ី ណារិន អធិការនគរបាល​ខ​ណ្ឌ ដែល​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ដុតដៃដុតជើង បាន​ឃាត់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​១៣ តុលា ខណៈពេលដែល​សព​ស្ត្រី​រងគ្រោះ​ត្រូវបាន​ហែ​ទៅ​បញ្ចុះ​នៅ​ទីលាន​បញ្ចុះសព ក្នុង​ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យ​ទាំងពីរ​នាក់​នេះ
ម្នាក់​ឈ្មោះ ស៊ឺ លូ​ហេង​សុង អាយុ​៣២​ឆ្នាំ ត្រូវជា​ប្តី​របស់​ស្ត្រី​រងគ្រោះ ខណៈ​នាង​មាន​ផ្ទៃពោះ​៣​ខែ​ផងដែរ និង​ម្នាក់ទៀត​ឈ្មោះ ប្រាក់ សុវណ្ណ​វ​លក្ខណ៍ ភេទ​ស្រី ។
​គិត​តាំងពី​ថ្ងៃកើតហេតុ រហូតមកដល់​ព្រឹក​ថ្ងៃទី​១៣ តុលា គឺមាន​រយៈពេល​៣​ថ្ងៃ​គត់​ដែល​តាម​ជំនឿ​ទំនៀមទម្លាប់​ខ្មែរ​និយាយថា ជា​ថ្ងៃ​ដែល​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​ដឹងខ្លួន ដូច្នេះ​ពិតជា​ព្រលឹង​សព​អន្ទង​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ ទាំងពីរ​នាក់​យកមក​សួរនាំ ។ ម្យ៉ាងទៀត​សមត្ថកិច្ច​កំណត់​ការសង្ស័យថា ជនសង្ស័យ​ទាំងពីរ​នាក់​នេះ ជា​គូស្នេហ៍​ថ្មោងថ្មី​នឹង​គ្នា និង​ម្នាក់​ជា​ប្តី​ស្ត្រី​រងគ្រោះ​ដែល​បាន​រៀប​គម្រោង​ផែនការ​សម្លាប់ ស្ត្រី​ជា​ប្រពន្ធ​របស់ខ្លួន ដើម្បី​បានរួម​រស់​ជាមួយ​ស្ត្រី​ថ្មី​ជា​ប្តី​ប្រពន្ធ​ឱ្យ​មូល​កេរ​តែ ម្តង ។ សមត្ថកិច្ច​ជំនាញ​បាន​បង្ហើប​ថា បុរស​ជា​ប្តី​ជា​ឃាតករ​សម្លាប់​ប្រពន្ធ ដោយសារ​រឿង​ស្នេហា​ត្រីកោណ​ដែល​ប្តី​មាន​ស្រី​ថ្មី ។​
​ប្រភព​ដដែល​បាន​បញ្ជាក់ថា នារី​ឈ្មោះ ប្រាក់ សុវណ្ណ​វ​លក្ខណ៍ ដែលជា​ស្រី​ស្នេហ៍​គឺជា​អ្នកបញ្ជា​ឱ្យ​បុរស​ជា​សង្សារ​នោះ  សម្លាប់​ប្រពន្ធ​របស់ខ្លួន ដើម្បី​បានរួម​រស់នៅ​លើផ្ទះ​ជាមួយគ្នា សោយសុខ​ក្នុង​គំនរ​ទ្រព្យសម្បត្តិ​ដ៏​ស្តុកស្តម្ភ​នេះ ៕
ដោយ​៖ លី​ហ៊ាង​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya