ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » សមត្ថកិច្ច​បង្ហាញមុខ​​ជនសង្ស័យ​ថា​ចោរ​ជា​សាធារណៈ​ ​

សមត្ថកិច្ច​បង្ហាញមុខ​​ជនសង្ស័យ​ថា​ចោរ​ជា​សាធារណៈ​ ​

ភ្នំពេញ ៖ ជនសង្ស័យ ជា​បក្ខ​ពួកក្រុម ចោរប្លន់ ម៉ូតូ​ស្កុប​ពី និង​ឆក់​ទ្រព្យសម្បត្ដិ ប្រជាពលរដ្ឋ​ខ្មែរ​និង ជនជាតិ​អាមេរិកាំង ជនជាតិ​ជប៉ុន ត្រូវបាន បង្ហាញ​មុខជា​សាធារណៈ ក្រោយពី​ជន សង្ស័យ រូបនេះ ត្រូវបាន​កម្លាំង​នគរបាល ការិយាល័យ ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី ភ្នំពេញ ចាប់ខ្លួន​កាលពី​ព្រឹក ថ្ងៃទី​១២ ខែ  តុលា ឆ្នាំ​២០១៣
ខណៈដែល​ជនសង្ស័យ កំពុង​នៅផ្ទះ​សង្សា​របស់ខ្លួន ម្ដុំ​វត្ដ​កោះ សង្កាត់​អូរឫស្សី​ទី​៤ ខណ្ឌ ៧​មករា ។​
​ជនសង្ស័យ​រូបនេះ ត្រូវបាន​សមត្ថកិច្ច អះអាងថា គឺជា​បក្ខពួករ​បស់ជនស​ង្ស័​យ ២ នាក់ ដែល​បាញ់​តដៃ​ជា មួយ​សមត្ថកិច្ច​កាល ពី​យប់​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៣ ស្ថិត នៅ​ម្ដុំ​ស្ពាន​អាកាស​ក្បាលថ្នល់ និង​ជា​ជន​ដៃ ដល់ នៃ​ការបាញ់ប្រហារ​គ្នា​ជាង​១០​គ្រាប់ ទាំង​ថ្ងៃ ស្ថិតនៅ​ក្បែរ​ផ្សារ​ទំនើប​សូរិយា សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌ ដូនពេញ កាលពី ព្រឹក​ព្រលឹម ប៉ុន្មាន​ថ្ងៃ​កន្លងទៅ ។​
​នៅក្នុង​សន្និសីទកាសែត នាយការិយាល័យ​ព្រហ្មទណ្ឌ កម្រិតធ្ងន់ លោក អេង សោភា បាន​និយាយ ថា ជនសង្ស័យ​ឈ្មោះ សុខ ហុក អាយុ​២៨ ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ 289E1z ផ្លូវ​លេខ​៩៣ ក្រុមទី​៣៣ ភូមិ​៥ សង្កាត់​អូរឫស្សី​ទី​៤ ខណ្ឌ ៧​មករា មានមុខ​របរ មិន​ពិតប្រាកដ ប៉ុន្ដែ ប្រភពព័ត៌មាន​ខ្លះ​អះអាងថា ជនសង្ស័យ​ជា អតីត​ចុងភៅ នៅ
​ភោជនីយដ្ឋាន​តា​តា ក្នុង សង្កាត់​ព្រែកលៀប ខណ្ឌឫស្សីកែវ ។​
​លោក អេង សោភា បាន​ថ្លែង​ឱ្យដឹង ទៀតថា ក្រោយពី​មានការ​ចាប់ខ្លួន​ជន សង្ស័យ​ជា​ក្រុមចោរ​ប្រដាប់អាវុធ​ចំនួន ២ នាក់ កាលពី​ការប៉ះទង្គិច​គ្នា​ជាមួយ​សមត្ថ កិច្ច នា​យប់​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៣ រួចមក ស្នងការ​នគរបាល រាជធានី​ភ្នំពេញ លោក​ឧត្ដមសេនីយ៍ ជួន សុវណ្ណ និង​ស្នងការ រង​នគរបាល លោក​ឧត្ដមសេនីយ៍ត្រី ជួន ណា​រិន្ទ
បាន​បញ្ជា​ឱ្យកម្លាំង​នគរបាល​ព្រហ្ម ទណ្ឌ​របស់លោក បើក​ការស្រាវជ្រាវ​ជា​បន្ដ ទៀត ដើម្បី​តាម​ចាប់​បក្ខពួក​ដែល​នៅ​សេសសល់​។ ជុំវិញ​សកម្មភាព​ប្លន់​ប្រដាប់អាវុធ​ដែល ភាគច្រើន​ក្រុម​នេះ​បាញ់​ប្លន់​យក​ម៉ូតូ​ស្កុប​ពី និង​ឆក់​ប្រដាប់អាវុធ​ជិត ១០​ករណី​បណ្ដាល ឱ្យ​ជនរងគ្រោះ រងរបួស​ជា​បន្ដបន្ទាប់ ក្នុង នោះ​ជនសង្ស័យ​រូបនេះ ក៏​ជាប់
​ពាក់ព័ន្ធ និង ជា​ជនដៃដល់ នៃ​ការបាញ់​តដៃ​គ្នា​ជាង​១០ គ្រាប់ កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ ២០១៣ កន្លងទៅ រហូតដល់​ប្លន់​ម៉ូតូ​ពី​ប្រជា ពលរដ្ឋ ដែល​ជិះ​ធ្វើដំណើរ​នៅតាម​ផ្លូវ​ក្រោយ ពី​ជនសង្ស័យ​ទាំងនេះ​គេចខ្លួន ក្រោយ​ការ បាញ់ប្រហារ​គ្នា​ជាង ១០​គ្រាប់ ។​
​ជនសង្ស័យ សុខ ហុក បាន​សារភាពថា កាលពី​ព្រឹក​ថ្ងៃទី ០៦ ខែតុលា វេលា​ម៉ោង​ប្រមាណ ៧ និង ៥០​នាទី ខ្លួន​បាន​ជិះ​ម៉ូតូ ១​គ្រឿង​ទៅ​ឌុប ឈ្មោះ ផៃ មក​កន្លែង​លេង​ហ្គេម នៅក្បែរ ផ្សារ​ទំនើប​សូរិយា ហើយ​ពេល​នោះបាន យក​កាំភ្លើងខ្លី​មួយ​ដើម ពី​ឈ្មោះ ផៃ មក ទុក​ក្នុង​កាបូប ចំណែក​ឈ្មោះ ជា សុវណ្ណ ហៅ វ៉ាន់ ហៅ​ឆា​លី រង់ចាំ​មុន នៅ
​កន្លែង លេង​ហ្គេម ដោយមាន​អាវុធ​ខ្លីម៉ាក​កា​៥៩​។​
​ជនសង្ស័យ​បាន​បន្ដ​សារភាព​ទៀតថា ពេល ខ្លួន​ធ្វើដំណើរ មក​ឈប់​នៅ​កន្លែង​លេង​ហ្គេម នោះ​ស្រាប់តែ​ឈ្មោះ ជាតិ ក៏​មកដល់​ដោយ ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ ១២៥ ស៊េរី​២០១៣ ពណ៌​ខ្មៅ ពេលនោះ​ខ្លួន​បាន​ស្ទុះ​ទៅ​វាយ ឈ្មោះ ជាតិ ។​ដោយឡែក​ឈ្មោះ​ជា សុវណ្ណ បាន​ដក​កាំភ្លើង​ខ្លីម៉ាក កា ៥៩ បាញ់​ទៅលើ ឈ្មោះ ជាតិ ប៉ុន្ដែ មិន​ផ្ទុះ រួច​ហើយក៏
​បញ្ចូល គ្រាប់ បាញ់​ទៅលើ​ឈ្មោះ ជាតិ ២-៣​គ្រាប់ ថែមទៀត ខណៈដែល​ខ្លួន​កាន់​អាវុធ​ខ្លីម៉ាក ឡុ​ក បាញ់​ទៅលើ​ឈ្មោះ ជាតិ ៤-៥​គ្រាប់ ទៀត ។​
​ភ្លាមៗ​នោះ​ឈ្មោះ ជាតិ ដែលមាន គ្នា​តែម្នាក់ឯង បាន​បាញ់​តប​វិញ ចំនួន ៤-៥ គ្រាប់ ហើយ​រត់ចោល​ម៉ូតូ រួចមក​ក៏ត្រូវ ឈ្មោះ ផៃ បាន​លើកយក​ម៉ូតូ​របស់​ឈ្មោះ ជាតិ ជិះ​ចេញ​បាន​ប្រហែល ៣០​ម៉ែត្រ ក៏ ផ្ដួល​ម៉ូតូ​ចោល ហើយ​នាំគ្នា​ជិះ​ម៉ូតូ​របស់ខ្លួន មក​ម្ដុំ​ពេទ្យ​លោកសង្ឃ រួច​បាន​បើក​ម៉ូតូ​ជូន ឈ្មោះ ផៃ ទៅ​ម្ដុំ​ទួល​ស្វាយព្រៃ ហើយ​នាំ យក​អាវុធ
​ទៅជា​មួយ​ផង ។ រីឯ​ខ្លួន​បានមក សម្ងំ​ពួន​នៅផ្ទះ​សង្សារ​ម្ដុំ​វត្ដ​កោះ ក៏ត្រូវ​បាន កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ចាប់ខ្លួន
​នៅ វេលា​ម៉ោង ៨ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១២ ខែតុលា ពេល​ចុះពីលើផ្ទះ ។​
​លោក អេង សោភា បាន​បញ្ជាក់ថា ជន សង្ស័យ​រូបនេះ ធ្លាប់ប្រើ​ប្រាស់​គ្រឿងញៀន និង​ធ្លាប់​ជាប់ពន្ធនាគារ​ព្រៃ​ស រយៈពេល​២ ឆ្នាំ ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៣ ពីបទ ជួញដូរ​គ្រឿងញៀន ៕​ដោយ​៖ សហការី

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya