ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ចាប់ខ្លួន​ជនជាតិ​ឡាវ​២​នាក់​ និង​ម៉ា​ទឹកកក​ជាង​១​គីឡូក្រាម ​

ចាប់ខ្លួន​ជនជាតិ​ឡាវ​២​នាក់​ និង​ម៉ា​ទឹកកក​ជាង​១​គីឡូក្រាម ​

ស្ទឹងត្រែង​៖ លោក​អៀង វ៉ាន់ឌី មេបញ្ជាការ កង​អាវុធហត្ថ ខេត្តស្ទឹងត្រែង បាន​ដឹកនាំ​កំលាំង ចុះ​ចាប់ ខ្លួន​ជនជាតិ​ឡាវ ២​នាក់ ខណៈ​កំពុង​រត់ពន្ធ​គ្រឿងញៀន ចូលមក ស្រុក​ខ្មែរ តាម​ច្រក​វ៉ឺ​ន​ខាំ ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង កាលពី​រសៀល​ម៉ោង ៤​និង​៤៥​នាទី​ថ្ងៃ ទី​១៣ ខែតុលា ឆ្នាំ​២០១៣ នៅ​ចំណុច ផ្លូវបំបែក​ភូមិ​អូរ​ស្វាយ  ។​
​ក្នុង​ប្រតិបត្តិការ បង្ក្រាប​ក្រុម​ជួញដូរ គ្រឿងញៀន​នេះ គឺមាន​ការផ្ទុះអាវុធ​មួយ​ប្រាវ​ផងដែរ ដោយ​ក្រុម​ជួញដូរ គ្រឿងញៀន មាន​គ្នា​៤​នាក់ នៅ ក្នុងចំណោម​នោះ ក៏មាន​អាវុធ​មួយចំនួន​ដែរ តែ​ពុំ​ត្រូវបាន​ដឹងថា មាន ប៉ុន្មាន​ដើម នោះឡើយ ។ ពេល​កំពុង​ផ្ទុះអាវុធ​នោះ ពួកក្រុម​ជនសង្ស័យ បាន​រត់គេចខ្លួន​រួច​២​នាក់  តែ​គេ​សង្ស័យថា ជា​ជនជាតិខ្មែរ  ។  រីឯ​ជនសង្ស័យ​២​នាក់ ដែល​អាវុធ ហត្ថ​ចាប់ ខ្លួន​បាន​នោះ គឺជា​ជនជាតិ ឡាវ ដែល​ទី​(១)
មានឈ្មោះ​វ៉ាន់​ថង ប៉ាន​ញ៉ា ឡា​ត អាយុ​៦១​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​ហួយ​ដែង​មឿង ឃុំ​ហុក ស្រុក​សៅ ថា​នី ក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ និង​ទី​(២)​ឈ្មោះ​ថៅ​គូ ស៊ូ​លី​ញ៉ា អាយុ​៥០​ឆ្នាំ មុខ របរ​លក់ដូរ រស់នៅ​ភូមិ​លុង​ប៉ា​លិ​ប​ងួ​យ​ស៊ី ស្រុក​ថា​ន់​ថាក់​បូ​លី ក្រុង​វៀង​ច័ន្ទ ប្រ ទេស​ឡាវ ។ រួម​និង​គ្រឿងញៀន ប្រភេទ​ម៉ា​ទឹកកក (ICE) ទម្ងន់​១៩៥៩,៩​ក្រាម ។
​ក្រោយពី​សាកសួរ និង​ធ្វើ​កំណត់ហេតុ​រួចមក  ជនសង្ស័យ​ទាំង​២​នាក់ ខាង លើ ត្រូវបាន​សមត្ថកិច្ច អាវុធហត្ថ​បញ្ជូន​ទៅកាន់​តុលាការខេត្ត ដើម្បី​កាត់ទោស​ទៅ តាមផ្លូវ​ច្បាប់ ៕ ដោយ​៖ ឡុង កាន់សំនៀង

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya