ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» Breaking News, ព័ត៌មានជាតិ » ក្មេងស្ទាវ​អាយុ​១៥ ឆ្នាំ ចាប់រំលោភ​សេពសន្ថវៈ​ក្មេងស្រី​២​នាក់​ ​

ក្មេងស្ទាវ​អាយុ​១៥ ឆ្នាំ ចាប់រំលោភ​សេពសន្ថវៈ​ក្មេងស្រី​២​នាក់​ ​

បន្ទាយមានជ័យ ៖​ក្មេងប្រុស​អាយុ ១៥ ឆ្នាំ​ម្នាក់​ដែល​ជាប់​សង្ស័យ​ក្នុងករណី​រំលោភ​សេពសន្ថវៈ​ក្មេងស្រី ចំនួន​ពីរ​នាក់​គឺ​អាយុ ៩​ឆ្នាំ​ម្នាក់​និង​ក្មេងស្រី​អាយុ ៥ ឆ្នាំ​ម្នាក់ ដែល​មិនទាន់​ដឹងក្តី ត្រូវបាន​កម្លាំង​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៩៩៩ នៅ​ខ្លា​ងាប់ នៃ​ស្រុក​ម៉ាឡៃ ចាប់​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​។
​ក្មេងប្រុស​ជាប់​សង្ស័យ​មានឈ្មោះ វ៉ិ​ត នូវ  អាយុ ១៥ ឆ្នាំ​រស់នៅ​ជាមួយ​ឪពុកម្ដាយ ក្នុងភូមិ​បន្ទាយ​ទី​១ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ​។​ឯ​ក្មេងស្រី​រងគ្រោះ ២ នាក់ រស់នៅ​ជាមួយ​ឪពុកម្ដាយ​ដែលមាន​ផ្ទះ​ក្បែរ​គ្នា​ជាមួយ​ជនសង្ស័យ​ល្មោភកាម​ដែរ ។​
​យោងតាម​ការបំភ្លឺ​រប​ស់ ក្មេងស្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា​ពួកគេ​មិនទាន់​ដឹងអី និង​គ្មាន​អារម្មណ៍ តែ​ត្រូវ​ឈ្មោះ វ៉ិ​ត នូវ បាន​លួងលោម​និង​ចាប់​រួមភេទ​ជា​បន្តបន្ទាប់​។ តាម​ដំណើររឿង​គឺ​នៅ​ថ្ងៃទី​១១ ខែតុលា ឈ្មោះ វ៉ិ​ត​នូវ រំលោភ​ក្មេងស្រី អាយុ ៩ ឆ្នាំ រហូត​បានសម្រេច​។ លុះដល់​ថ្ងៃទី​១២ ខែតុលា​ឈ្មោះ វ៉ិ​ត នូវ បាន​រំលោភ​ក្មេងស្រី អាយុ​៥​ឆ្នាំ​ទៀត ទើប​បែក​រឿង​ត្រូវ​ចាប់​ឃាត់ខ្លួន​តែម្តង​។
​ក្រុមគ្រួសារ​សាច់ញាតិ​មានការ​ឈឺចាប់​ខ្លាំងណាស់ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​កូនៗ ហើយ បាន​សំណូមពរ​ដល់​តុលាការ មេត្តា​ដាក់ទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ​ផង​។ នេះ​ជា​រឿង​អសីលធម៌​មួយ ដ៏​ធំ​ដែល​ក្មេង​ជំទង់​អាយុ​ទើបតែ​១៥​ឆ្នាំ​សោះ ហ៊ាន​ចាប់រំលោភ​ក្មេងស្រី​២​នាក់ ដែល​គ្នា​ទើបតែ អាយុ​៩​ឆ្នាំ​និង​៥​ឆ្នាំ​ប៉ុណ្ណោះ​៕ ដោយ​៖ សម្បត្តិ សីហា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya