ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » ល្បី​ថា លោក រស់ ផល្លា មន្ត្រី​ពន្ធដារ​ខេត្តកណ្តាល បង្ខំ​ឲ្យ​ពលរដ្ឋ​បង់ពន្ធ​ដី​តាមតែ​បបូរមាត់ ​

ល្បី​ថា លោក រស់ ផល្លា មន្ត្រី​ពន្ធដារ​ខេត្តកណ្តាល បង្ខំ​ឲ្យ​ពលរដ្ឋ​បង់ពន្ធ​ដី​តាមតែ​បបូរមាត់ ​

កណ្តាល ៖ ប្រជាពលរដ្ឋ រស់នៅក្នុង​ស្រុក​ស្អាង ខេត្ដ​កណ្ដាល បាន​បង្ហើប​ឱ្យ​អរិយធម៌​ដឹងថា ពួកគាត់​កន្លងមក​ការបង់ពន្ធ​ដី ចំពោះ​ការផ្ទេរកម្មសិទ្ធិ​ដីធ្លី ទាំង​ទំហំ​ដី​តូច​និង​ដី​ធំ នៅ​ស្រុក​ស្អាង គឺ​លោក រស់ ផល្លា ដែលជា​មន្ដ្រី​បម្រើការ នៅ​មន្ទីរ​ពន្ធដារ​ខេត្ដ កណ្ដាល ជា​អ្នកទទួលបន្ទុក​គ្រប់គ្រង​ប្រមូល​ពន្ធ ដោយ​លោក រស់ ផល្លា បានកំណត់​តម្លៃ​សេវា​ពី ១.៦០០ ដុល្លារ​ទៅ ១.៧០០ ដុល្លារ ប៉ុន្តែ​សម្រាប់​អ្នក​យល់ដឹង ពី​ការបង់ពន្ធ​ដី គឺ​លោក រស់ ផល្លា សម្របសម្រួល​យកលុយ ត្រឹមតែ ៣០ ម៉ឺន​រៀល ឬមួយ​លាន​រៀល​ប៉ុណ្ណោះ ។
​ច្រើន​ឆ្នាំ​មកហើយ​ដែល​ការ កំណត់ឱ្យ​បង់ពន្ធ​ដី លោក រស់ ផល្លា មិនបាន​បញ្ជាក់​អំពី តារាង​បង់ពន្ធ​ដី​ណាមួយ ប្រាប់​ជា​សាធារណៈ​ថា តំបន់​ណា បង់ពន្ធ​ថ្លៃ តំបន់​ណា បង់ពន្ធ​ថោក នោះទេ​និយាយ​រួម​គឺ​លោក រស់ ផល្លា សិក្សា​ទៅតាម​ស្ថានភាព នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់ផ្ទះ ម្ចាស់​ដី​ថា​មាន​ជីវភាព​លំបាក ឬ​ធូរធារ ទើប​គាត់​កំណត់ឱ្យ​បង់ពន្ធ ទៅ​តាមតែ​បបូរមាត់ ឬ​ការទាមទារ​របស់គាត់ ។
​ជាក់ស្តែង​ដី​មួយចំនួន​នៅ​តំបន់​ផ្សារ អ្នកខ្លះ​បង់ពន្ធ​ជាង ១.០០០ ដុល្លារ អ្នក​ខ្លះទៀត បង់​ក្រោម​តម្លៃ​នេះ ប៉ុន្ដែ​ជា​ទម្លាប់​យ៉ាងហោចណាស់​ក៏​លោក រស់ ផល្លា ទាមទារ​ឱ្យ​បង់ពន្ធ ពេល​ផ្ទេរកម្មសិទ្ធិ​ម្ដងៗ​ចំនួន ៣.០០០ ដុល្លារ ហើយ​តម្លៃ​នេះ​ក៏​ជាការ តថ្លៃ​គ្នា​ដូច​ក្នុង​ផ្សារ​ត្រី រហូត​ចុះ​ត្រឹម ១.៧០០ ដុល្លារ​ឬ ២.០០០ ដុល្លារ ទើប​លោក រស់ ផល្លា នឹង​ជួយ​សម្រួល​ថ្លៃ​បង់ពន្ធ​ឱ្យ​ប្រជាពលរដ្ឋ​បាន​ដោយ​រលូន​។
​ប្រជាពលរដ្ឋ​ឆ្ងល់​ថា ការបង់ពន្ធ​ដី​នៅ​ស្រុក​ស្អាង ឬ​ក្នុង​ខេត្ដ​កណ្ដាល ប្រធាន​សាខា​ពន្ធដារ​ខេត្ដ បាន​កំណត់ឱ្យ​មន្ដ្រី​ពន្ធដារ ទទួលបន្ទុក គ្រប់គ្រង​ប្រមូល​ពន្ធ តាម​បណ្ដា​ស្រុក​នីមួយៗ​ដូចដែល​លោក រស់ ផល្លា​កំពុង​ធ្វើ ឬមួយ​យ៉ាងណា ? ប្រជាពលរដ្ឋ បានដាក់​ការសង្ស័យថា ប្រហែលជា​ទម្លាប់ ដែល​ពួកគេ​កំពុងតែ​ប្រ​ព្រឹ​ត្ដ អំពើពុករលួយ
ស្រប​ពេលដែល ប្រជាពលរដ្ឋ​ពុំបាន​ដឹង​ច្បាស់ ពី​ការបង់ពន្ធ និង​មិនដែល​បានឃើញ តារាង​បង់ពន្ធ​ដី ទើប​មន្ត្រី​ពន្ធដារ​ចេះតែធ្វើ​អ្វីៗ តាមតែ​បបូរមាត់​។​
​ពាក់ព័ន្ធ​ទៅនឹង​អំពើពុករលួយ​នេះ ប្រមុខ​រាជរដ្ឋាភិបាល បាន​ព្រមាន​យ៉ាងច្បាស់​ថា ក្នុង​អាណត្តិ​ទី​៥ នេះ ត្រូវ​លុបបំបាត់​អំពើពុករលួយ ឲ្យ​ដល់​ឫសគល់ ហើយក៏​មានការ​ចាប់​ឃាត់ខ្លួន មន្ត្រី​បម្រើ​ការងារ​នៅ អគ្គនាយកដ្ឋាន ពន្ធដារ​ម្នាក់​ផងដែរ ដូច្នេះ​គេ​ចង់ឃើញ​លោក ឳ​ម យ៉ិនទៀង ចាត់វិធានការ ចំពោះ​អំពើពុករលួយ ដែល​កំពុង​កើតមាន ក្នុង​អង្គភាព​ពន្ធដារ ខេត្តកណ្តាល​ផងដែរ​។​
​ជុំវិញ​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​អរិយធម៌ មិនអាច​ទាក់ទង​លោក រស់ ផល្លា សុំ​ធ្វើការ​បកស្រាយ បានទេ​នៅរ​សៀ​ស​ថ្ងៃទី ១៤ តុលា ២០១៣ ហើយ​សូម​ឯកឧត្តម ផៃ ប៊ុន​ឈឿន ដែលជា​អភិបាលខេត្ត ឡើង​ថ្មី និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត មេត្តា​មើល​លើ​ករណី​ដែល​ប្រជាជន​ជួប​ការលំបាក នេះ​ផង​៕  ដោយ​៖ ស្ងួន ពិមល់​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya