ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||     រឿងអាស្រូវពុករលួយជាប្រព័ន្ធរបស់មេៗ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » មេកន្ទ្រាញ​ជលផល​២​នាក់ នៅ​ខេត្តកណ្តាល​ស៊ី​ច្រើន​ប្រយ័ត្ន​បែក​ពោះ ​

មេកន្ទ្រាញ​ជលផល​២​នាក់ នៅ​ខេត្តកណ្តាល​ស៊ី​ច្រើន​ប្រយ័ត្ន​បែក​ពោះ ​

កណ្តាល ៖ ភាពអនាធិបតេយ្យ នៃ​បទល្មើស​នេសាទ​ខុសច្បាប់ ដូចជា​បទល្មើស​ឆក់​ត្រី សៃយ៉ឺន ស្បៃ​មុង​រាប់ពាន់​ម៉ែត្រ​ពេញ​បឹង និង​ការចិញ្ចឹម​ត្រី​ឆ្តោ​ត្រី​រ៉ស់ តាម​បែ​និង​ស្រះ​រាប់ពាន់​កន្លែង ទូទាំង​ស្រុក​ស្អាង​និង​ស្រុក​កោះធំ ខេត្តកណ្តាល​មានការ​កើនឡើង មិនដែល​ឃើញ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ​បង្ក្រាប ម្តងណា
​ឡើយ ជាពិសេស​លោក សេង ធី​ម និង​លោក ឃឹម ពេញ ដែលជា​នាយផ្នែក និង​នាយ​សង្កាត់​ជលផល​ទំនងជា​ទទួលបាន ផលប្រយោជន៍ ច្រក​ហោប៉ៅ​ហើយ បានជា​រក្សា​ភាព​ស្ងៀមស្ងាត់​។
ក្រុមមន្ត្រី​តូចតាច​បាន​និយាយថា មេ​របស់គេ​២​រូបនេះ ស្រវា​ស៊ី​បទល្មើស​ខុសច្បាប់​ច្រើនពេក​ហើយ មិន​ខ្លាច​បែក​ពោះ​នោះទេ​។​
​បទល្មើស​នេសាទ​ខុសច្បាប់ មាន​ច្រើនជាងគេ​នៅ​ស្រុក​ស្អាង គឺ​ក្នុង​ឃុំ​តា​លន់ ឃុំ​ត្រើយ​ស្លា ឃុំ​ព្រែក​អំបិល ឃុំ​ក្រាំង​យ៉ូ​វ ឃុំ​រកា​ខ្ពស់ ដែលមាន​ការ ចិញ្ចឹម​ត្រី​ឆ្តោ​ត្រី​រ៉ស់ រាប់រយ​ស្រះ ក្នុង​ឃុំ​នីមួយៗ​។ ចំណែក​បទល្មើស នេសាទ​ដាក់​អួន​ក្រឡា​ញឹក និង​សៃយ៉ឺន​ស្បៃ​មុង​វិញ កើតមាន​យ៉ាង​អនាធិបតេយ្យ ពេញ​ផ្ទៃ​បឹង ហើយ​សៃយ៉ឺន​នីមួយៗ មាន​ប្រវែង
​រាប់រយ​ម៉ែត្រ​។​
​នៅក្នុង​រដូវ​ទឹក​កំពុងតែ​ឡើង​នេះ គេ​ពុំ​ឃើញ​មាន​អាជ្ញាធរ ឬ​សមត្ថកិច្ច ជំនាញ​ជលផល​ណា​ម្នាក់ ចេញមុខ​ទៅ​បង្ក្រាប បទល្មើស​ទាំងនោះ​ឡើយ គេ​ឃើញតែ​សមត្ថកិច្ច​ជំនាញ ជលផល​ផ្នែក​បាសាក់ និង​សង្កាត់​ចុះទៅ ប្រមូល​លុយ ពីបទ​ល្មើស​នេសាទ​ខុសច្បាប់​។​
​ប្រភពព័ត៌មាន​បា​នប​ង្ហើ​ប​ឱ្យ​អរិយធម៌​ដឹងថា ថ្មីៗ​នេះ​ជំនាញ​ជលផល សង្កាត់​ស្អាង បាន​ចុះទៅ​បង្ក្រាប​បទល្មើស នេសាទ​ខុសច្បាប់ នៅក្នុង​ឃុំ​កោះ​ខែល ដោយ​ចាប់​ឃាត់​ប្រជាពលរដ្ឋ​ម្នាក់ ដែល​កំពុង​ធ្វើ​សកម្មភាព ដាក់​សៃយ៉ឺន​ស្បៃ​មុង ហើយ​ជំរិត​ឲ្យ​បង់លុយ​ចំនួន​១​លាន​៥​សែន​រៀល​ឱ្យទៅ​មេកន្ទ្រាញ​ជលផល​២​រូប​ខាងលើនេះ ជា​ថ្នូរ​នឹងការ ដោះលែង ឲ្យ​ទៅផ្ទះ​វិញ​កាលពី​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៣​។ ការចិញ្ចឹម​ត្រី​ឆ្តោ​ត្រី​រ៉ស់ ដែល​សុទ្ធសឹង​ជា​បទល្មើស អាច​ដំណើរការ​ទៅបាន ព្រោះតែ​មានការ ឃុបឃិត​ជាមួយ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ជលផល ដោយ​ក្នុង​មួយ​ស្រះ​ចាប់ពី ៣ ម៉ឺន​ក្បាល ទៅ ៥ ម៉ឺន​ក្បាល​។
​បើតាម​ប្រភពពី​អ្នក​ចិញ្ចឹម​ត្រី​ឆ្តោ​ត្រី​រ៉ស់ បាន​ឲ្យ​ដឹងថា ពួកគេ បាន​បង់លុយ ឲ្យ​មន្ត្រី​ជំនាញ​ជលផល ផ្នែក​បាសាក់ និង​ជលផល​សង្កាត់ អស់ហើយ ជាពិសេស​គឺ​ការដាក់​អួន​ក្រឡា​ញឹក និង​សៃយ៉ឺន​ស្បៃ​មុង តាម​បឹង​ទន្លេ​នោះ ក៏បាន​បង់លុយ​អស់ហើយ​ដែរ​។ បទល្មើស​នេសាទ​នៅក្នុង​ស្រុក​ស្អាង និង​ស្រុក​កោះធំ សព្វថ្ងៃនេះ កើតឡើង​ដោយសារតែ​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ ជលផល​គិតតែ​ដើរ​ប្រមូល​លុយ ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​ទៅវិញ​។
ករណីនេះ​អរិយធម៌​បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​មន្ត្រីជលផល​២​រូប​ខាងលើនេះ ដើម្បី​ធ្វើការ​បំភ្លឺ ដែរ តែ​មិនអាច​ទាក់ទង​បានទេ​នា​ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​២០១៣​នេះ​។​
​ប្រជាពលរដ្ឋ​ទាំងពីរ​ស្រុក សូម​សំណូមពរ​ដល់​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម និង​រុក្ខាប្រមាញ់ ទើប​ឡើង​ថ្មី​គួរ​មាន​ចំណាត់ការ ចំពោះ​បទល្មើស​នេសាទ​ខុសច្បាប់​ក្នុងស្រុក​ស្អាង និង​ស្រុក​កោះធំ​ផង ជាពិសេស​លោក ណៅ ធួ​ក ប្រធាន​នាយកដ្ឋាន​ជលផល បើ​នៅតែ​ទុក​បណ្តោយឱ្យ​កូនចៅ​មន្ត្រី​ថ្នាក់ក្រោម បន្តធ្វើ​សកម្មភាព​ខុសច្បាប់
​ជាមួយ​ពួក​ឈ្នួ​ញ​ល្មើសច្បាប់​នេសាទ​នោះ​ទៀត មុខតែ​រលាយ​ពូជ​ត្រី​អស់ ហើយ​៕ ដោយ​៖ ត្រី​ចង្វា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya