ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» Breaking News, ព័ត៌មានជាតិ » បំរាម​​អាជ្ញាធរ​បន្ទាយមានជ័យ​គ្មាន​ន័យ​ ឡាន​ធុន​ធំ​ដឹកទំនិញ​និងឡាន​ក្រុង​ចរាចរ​ឆ្លងកាត់​ផ្លូវ​លិច ​ទឹក ​

បំរាម​​អាជ្ញាធរ​បន្ទាយមានជ័យ​គ្មាន​ន័យ​ ឡាន​ធុន​ធំ​ដឹកទំនិញ​និងឡាន​ក្រុង​ចរាចរ​ឆ្លងកាត់​ផ្លូវ​លិច ​ទឹក ​

បន្ទាយមានជ័យ​៖ កកស្ទះ​ចរាចរ​រាល​ព្រឹក​ថ្ងៃ​ឬ​យប់ ដោយសារ​រថយន្ត​ធុន​ធំ​ដឹកទំនិញ​និងរ​ថយ​ន្ថ​ក្រុង​ចរាចរ​ឆ្លងកាត់​បំពាន​បម្រាម​របស់ អភិបាលខេត្ត​បន្ទាយមានជ័យ និង​ជំនាញ​បច្ចេកទេស​សាធារណការ សមត្ថកិច្ច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ រងគ្រោះ​លិចលង់ និង​ហូរ​កាត់​ដោយ​ទឹកជំនន់ ក្នុង ក្រុង​សិរីសោភ័ណ​និង​ស្រុក​មង្គល​បូរី
ខេត្តបន្ទាយមានជ័យ ស្រុក​ថ្មគោល ឃុំ អូរ​តា​គី​ខេត្តបាត់ដំបង ។   ប្រជាពលរដ្ឋ​ដែល​ធ្វើចរាចរ​តាមផ្លូវ​ជាតិ​លេខ​៥​រង​ការ​លិច​ទឹក​ខាងលើ​ដោយ​ម៉ូតូ រ​ថយ​ន្ថ​ធុន​តូច​បានធ្វើ​ការរិះគន់​ទៅលើ​សមត្ថកិច្ច​ជា​អ្នកអនុវត្ត​បម្រាម​របស់​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​ដែល​ហាម​មិនអោយ​រថយន្ត​ធន់​ធំ​ដឹកទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ លេខ​៦​លេខ​២៥៨​និង​: “​ពួក​ម្ចាស់​ទំនិញ ម្ចាស់​ឡាន និង​អ្នកបើកបរ​ឡាន​ធន់​ធំ​ថា​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​គិត​ប្រយោជន៍​សាធារណៈ​ទេ បណ្តោយអោយ​មាន​ឡាន​ធន់​ធំ​បើក​ឆ្លងកាត់​បាន​លើផ្លូវ​មាន​ជង្ហុក​ធំ​-​តូច ទឹក​ហូ​កាត់​នាំអោយរ​ថយ​ន្ថ​ក្រ​ទ្បា​ប់​និង​ជាប់ផុង​ស្ទះ​ចរាចរ​រាល់ថ្ងៃ​ដូចជា​រសៀល​ថ្ងៃទី​១៣ ,១៤​នេះរ​ថយ​ន្ថ​កុងតឺន័រ​មួយគ្រឿង​និង​រថយន្តក្រុង​ដឹក​អ្នកដំណើ​រដែល​បើក​ឆ្លងកាត់​ផ្លូវទឹក​លិច​ត្រងចំណុច​សួន​ស្ព័​រ​ក្នុងភូមិ​ក្បាលស្ពាន​ក្រុង​សិរីសោភ័ណ​ត្រូវ​ជាប់​ធុង​ផ្អៀង​។   លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ ប្រាប់អោយដឹង​នៅ​ថ្ងៃទី​១៣ តុលា​ថា​: រថយន្ត​ធំ​ផ្ទុក​ធ្ងន់​នៅតែ​ចរាចរណ៍​ពី​ប៉ោយប៉ែត តាមផ្លូវ​ជាតិ​លេខ​៥ រួច​វាង​តាម​ផ្លូវជាតិ​លេខ​៥៩ កូនដំរី​-​ប៉ៃលិន មក​បាត់ដំបង​រួច​ទៅ​ភ្នំពេញ ពេល​បម្រាម​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ នៅ​ក្រុង​សិរីសោភ័ណ និង​មង្គល​បូរី​។ រថយន្ត​ធុន​ធំ​ផ្ទុក​ធ្ងន់​ក៏​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ​៦ ប៉ោយប៉ែត បន្ទាយមានជ័យ​ទៅ​សៀមរាប ប៉ុន្តែ​ពេល​គេ​ត្រឡប់​ពី​ភ្នំពេញ​វិញ គេ​បរ​កាត់​ផ្លូវជាតិ​លេខ​៥ កំណាត់​ស្រុក​ថ្មគោល ខេត្តបាត់ដំបង និង​ស្រុក​មង្គល​បូរី ក្រុង
​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទើប​ធ្វើអោយ​ស្ទះចរាចរណ៍​ជាប្រចាំ​យ៉ាងនេះ​។ ក៏មាន​រថយន្ត​ផ្ទុក​ខ្លះ​នៅតែមានៈ​ឆ្លងកាត់​ទៅទៀត​។   ចំពោះ​ផ្លូវជាតិ​នេះ ដែល​ទឹក​ហូរ​កាត់ និង​បង្ក​ជា​ជង្ហុក​ជ្រៅៗ ទោះជា​លក្ខណៈ​បច្ចេកទេស​ពុំ​អាច​ជួសជុល​បាន​មែន​ពេល​ថ្នល់​លិច​ទឹក​យ៉ាងនេះ តែ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ និង​ប៉ូលិស ប៉េអឹម បាន​យកចិត្តទុកដាក់​សម្រួល​ចរាចរណ៍ ដោយ​យក​ថ្ម​មិច​ច្រក​កា​រ៉ុង​ដាក់
​បំពេញ​ជង្ហុក​ក្នុង​ទឹក​ហូរ​កាត់​ថ្នល់ ដើម្បី​សម្រួល​ចរាចរណ៍​កុំអោយ​ស្ទះ និង​បង្ការ​គ្រោះថ្នាក់​។  គួររំលឹកថា កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ខេត្តបន្ទាយមានជ័យ​ជាង​១០ គ​.​ម ត្រូវ​ទឹកជំនន់​លិច​ហូរ​កាត់​និង​បំផ្លាញ​ធ្ងន់ធ្ងរ​។ កំណាត់​ផ្លូវ​នេះ ក្នុងស្រុក​ថ្មគោល ក៏ត្រូវ​ទឹកជំនន់​ហូរ​កាត់​ធ្ងន់ធ្ងរ​ដែរ​។​តែ​មកដល់​ព្រឹក​ថ្ងៃ ទី​១៤​តុលា​បាន​ស្រក​ទៅវិញ​អស់​នៅ​ស្រុក​ថ្មគោល​និង​នៅមាន​ទឹក​ហូរ​ខណៈ​នៅ​ចំណុច​អូ​តា​គី​រីឯ​នៅ​ស្រុ​មង្គល​បូរី​និង​ក្រុង​សិរីសោភ័ណ​មិនទាន់​ស្រក​អស់​នោះទេ​។ ដោយ​៖ ស​ម្ប​តិ្ត​សីហា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya