ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||     រឿងអាស្រូវពុករលួយជាប្រព័ន្ធរបស់មេៗ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​៤​នាក់ បញ្ជូនទៅ​តុលាការ​ពីបទ​ចែកចាយ​ថ្នាំញៀន ​

ជនសង្ស័យ​៤​នាក់ បញ្ជូនទៅ​តុលាការ​ពីបទ​ចែកចាយ​ថ្នាំញៀន ​

បាត់ដំបងៈ កាល​ថ្ងៃ ទី​១៤ ខែតុលា ឆ្នាំ​២០១៣ ដែល​ជាប់​ពាក់ព័ន្ធ ចែកចាយ​ថ្នាំញៀន និង​បានធ្វើការ ឃាត់ខ្លួន​ក្នុង បទល្មើស​ជាក់ស្តែង កាល ពី​វេលា​ម៉ោង ៣​និង​២០​នាទី រសៀល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៣ នៅ​ចំណុច​ភូមិ​.​សង្កាត់ ទួល​តា​ឯក ក្រុង​បាត់ដំបង និង​រឹប អូស​បាន​ម៉ា​ទឹកកក សរុប​៨.៥២​ក្រាម ។​
​លោក​វរសេនីយ៍ត្រី ខៀវ ឈឿត នាយ​ស្តីទី​ការិយាល័យ ប្រឆាំង​គ្រឿង ញៀន​ខេត្ត បាន​ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងៃទី​១២ ខែ តុលា ឆ្នាំ​២០១៣ កម្លាំង​ជំនាញ​បាន ចុះបង្ក្រាប​ករណី ចែកចាយ​ថ្នាំញៀន លើក​ទី​១ នៅ​ចំណុច ភូមិ​.​សង្កាត់ ទួល​តា​ឯក ក្រុង​បាត់ដំបង និង​រឹបអូស​បាន​ម៉ា​ទឹកកក ឃាត់ខ្លួន​ជនសង្ស័យ បាន​២​នាក់​៖​ទី​១​ឈ្មោះ ស៊ឹម ភារ​ម្យ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ មុខរបរ​បិទ​ស្កុ​ត​ម៉ូតូ មាន​ទីលំនៅ​ភូមិ​.​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ទី​២ ឈ្មោះ ចាន់ បូរ៉ា ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ជាមួយគ្នា ខាងលើ​ដោយ​រឹបអូស បាន​ម៉ា​ទឹកកក ចំនួន​១១​ថង់ តូច​ស្មើ​និង ៤.៥៣​ក្រាម ទូរស័ព្ទដៃ​២​គ្រឿង និង​ម៉ូតូ​ម៉ា​កវី​វា​១​គ្រឿង ក្រោយពី​បាន​ឃាត់ខ្លួន យក​ចម្លើយ​បាន​ហើយ លើក​ទី​២ កម្លាំង​យើង បាន​ឈានទៅ​ធ្វើការ ឃាត់ខ្លួន បាន​២​នាក់​ទៀត ទី​៣ ឈ្មោះ តន់ សុ​ភ័​ក្រ
ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​មហាទេព សង្កាត់ ស្វាយប៉ោ ក្រុង​បាត់ដំបង ទី​៤​ឈ្មោះ សុន ចាន់​ឆាយ​យ៉ា ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ មុខរបរ ជាង​ផ្សា​ដែក មាន​ទីលំនៅ ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​និង​រឹបអូស​បាន​ម៉ា​ទឹកកក​ចំនួន​១​ថង់​តូច​ស្មើ​និង​៣.៩៩​ក្រាម ទូរស័ព្ទដៃ​២​គ្រឿង ប្រាក់​ដុល្លារ ចំនួន​១៨៩ ដុល្លារ ម៉ូតូ​យាមា​ហា ពណ៌​ខៀវ​១​គ្រឿង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya