ភ្នំពេញ ៖កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១២ខែតុលា ឆ្នាំ២០១៣ ត្រង់ចំណុចផ្លូវលេខ១៨២ កែងនិងផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ សិស្សសាកលវិទ្យាល័យមេគង្គកម្ពុជា២នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគរបាលអូរឫស្សីទី៤ឃាត់ខ្លួន ខណៈដែលពួកគេ និងបក្ខពួកម្ខាងទៀបានដេញវាយគ្នា តាមដងផ្លូវសាធារណៈ យ៉ាងអនាធិបតេយ្យ ។
យុវជន២នាក់ខាងលើមានឈ្មោះ ជ្រឹង រ៉ូស្សា អាយុ២០ឆ្នាំ ជាសិស្សពេទ្យឆ្នាំទី២ ស្នាក់នៅម្តុំផ្សារជិនជូរី និងម្នាក់ទៀតមានឈ្មោះ ម៉េង ស្រ៊ី អាយុ២១ឆ្នាំ ស្នាក់នៅមុខម៉ុងឌីយ៉ាល់ ជាសិស្ស ឆ្នាំទី១ នៅសាកលវិទ្យាល័យមេគង្គកម្ពុជា។ក្រោយកើតហេតុ ក្មេងស្ទាវទាំង២នាក់ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគរបាលអូរឫស្សី ទី៤ឃាត់ខ្លួន ដើម្បីសាកសួរបន្តឲ្យដឹងច្បាស់ពីមូលហេតុ ៕