ភ្នំពេញ ៖ បុរសសង្ស័យរូបនេះត្រូវប៉ូលិសឱ្យដឹងថា ជាប្តីស្ត្រីរងគ្រោះ។ ចំពោះមូលហេតុនៃការសម្លាប់នេះត្រូវប៉ូលិសឱ្យដឹងថាសង្ស័យពាក់ ព័ន្ធរឿងស្នេហាត្រីកោណ។ស្ត្រីរងគ្រោះឈ្មោះ ហ៊ួរ លីជួរ អាយុ៣៤ឆ្នាំ ជាកូនប្រសារថៅកែសំណង់ម្នាក់នៅសង្កាត់ច្បារអំពៅ ។
បុរសម្នាក់ត្រូវប៉ូលិសខណ្ឌមានជ័យដឹកនាំដោយលោកហ៊ី ណារិន អធិការនគរបាលខណ្ឌមានជ័យធ្វើការស្រាវជ្រាវ និងឃាត់ខ្លួននៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៣ តុលា ២០១៣ នេះ ដោយសង្ស័យជាប់ពាក់ព័ន្ធនឹងឃាតកម្មអារ.កសម្លាប់ស្ត្រីម្នាក់ដែល គេស្គាល់ថា ជាកូនប្រសារថៅកែសំណង់ម្នាក់នៅសង្កាត់ច្បារអំពៅ ។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១០ តុលា ស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មបំផុតដោយអំពើ អារ.កសម្លាប់ នៅក្នុងបន្ទប់ផ្ទះឈើរបស់ខ្លួនជាន់ទី១ គឺផ្ទះលេខ២៦៨ ក្រុមទី១៨ ផ្លូវលេខ៦៤៤ ភូមិដើមម៉ាក់ឃ្លើ សង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ ៕
» Breaking News, ព័ត៌មានជាតិ » ប៉ូលិសឃាត់ខ្លួនប្តីរបស់ស្ត្រីរងគ្រោះម្នាក់ដែលត្រូវគេអារកសម្លាប់