ភ្នំពេញ ៖ មុនពេលកើតហេតុជនរងគ្រោះបានយកម៉ាស៊ីនថតអំពីសកម្មភាពរបស់សមាគម គ្រូបង្រៀនឯករាជ្យដែលកំពុងជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ហើយអ្នកគាំទ្រជាច្រើននាក់សង្ស័យថាបុរសរូបនោះគឺជាសមត្ថកិច្ច ក៏បានចូលមកចាប់ដៃចាប់ជើងទាញខោអាវ កញ្ឆក់យកម៉ាស៊ីនថតរូប ទូរស័ព្ទ និងរបស់របរមួយចំនួនទៀត វាយដំយ៉ាងចាស់ដៃស្ទើរតែជនរងគ្រោះនៅសល់តែដង្ហើមចង្រិត។ ប៉ុន្ដែដោយមានការអន្ដរាគមន៍ពីសមត្ថកិច្ច ជនរងគ្រោះត្រូវបានសមត្ថកិច្ចរំដោះយកពីកន្លែងកើតហេតុដើម្បីជួយ សង្គ្រោះ ។
មានមតិរិះគន់ផងដែរថា មិនគួរឱ្យមានអំពើហិង្សាកើតឡើងនៅក្នុងការទាមទារនៅទីលាន ប្រជាធិបតេយ្យ ដែលដឹកនាំដោយលោក រ៉ុង ឈុន ប្រធានសមាគគ្រូបង្រៀនកម្ពុជាឯករាជ្យនោះឡើយ ៕