ប៉ោយប៉ែត៖
មុខសញ្ញាសង្ស័យ ចែកចាយនិងជួញដូរគ្រឿងញៀន ចំនួន០៧នាក់ ត្រូវអាវុធហត្ថក្រុង ប៉ោយប៉ែត កសាងសំណុំរឿងនិងបញ្ជូន ទៅតុលាការកាលពីវេលាម៉ោង០២រសៀល ថ្ងៃទី១២ខែតុលាឆ្នាំ២០១៣ បន្ទាប់ពីឃាត់ខ្លួនបាន កាលពីវេលាម៉ោង០៨យប់ ថ្ងៃទី១០ខែតុលា ឆ្នាំ២០១៣នៅភូមិ ក្បាលស្ពាន០១ សង្កាត់និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
តាមការអោយដឹងពីលោកហម ម៉ុតមេបញ្ជាការកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែតបានអោយដឹងថា ជនសង្ស័យ ទាំង០៧នាក់ខាងលើមានទី០១.ឈ្មោះឡុង ម៉េងលី ភេទប្រុស អាយុ២១ឆ្នាំ ០២.ឈ្មោះតាំ ម៉េងលីម ភេទប្រុស អាយុ១៧ឆ្នាំ ០៣.ឈ្មោះវ៉ា មករា ភេទប្រុស អាយុ២០ឆ្នាំ ទាំង៣នាក់នេះ រស់នៅភូមិបាលិលេយ្យ សង្កាត់
ប៉ោយប៉ែត ០៤.ឈ្មោះឈឿន វណ្ណះ ភេទប្រុស អាយុ១៧ឆ្នាំ ០៥.ឈ្មោះយ៉ត ទី ភេទប្រុស អាយុ៣៨ឆ្នាំ ទាំង២នាក់នេះ រស់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ០៦.ឈ្មោះផាត សានិត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល និង៧.ឈ្មោះប៉ាវ ឧត្តម ហៅជីតូ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិដូង ឃុំ
បឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
លោក ហម ម៉ុតបន្តថា ខណះដែលឃាត់ខ្លួន សមត្ថកិច្ច បានធ្វើការដកហូត បានវត្ថុតាង ជាច្រើន ដូចជាថ្នាំញៀនប្រភេទម្សៅពណ៏សចំនួន៥កូនថង់តូចនិងថង់ដែលប្រើប្រាស់រួចហើយចំនួន២ និងឧបករណ៍ សេពមួយចំនួនធំនិងទូរស័ព្ទដៃ៤គ្រឿង។លោកបន្តទៀតថាការឃាត់ខ្លួនជនសង្ស័យខាងលើ នេះ គឺសមត្ថកិច្ច ចុះប្រតិ្តប
ត្តិកាណ៏បន្ទាប់ពីទទួលព័ត៏មានយ៉ាងច្បាស់ការពីបណ្ដាញសំងាត់ ព្រមទាំងទទួលបទ បញ្ជារ របស់ លោកឧត្តមសេនីយ៏ត្រី ឳ បូរិន្ទមេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ។
នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យបាន សារភាពថាពួកគេពិតជាក្រុម រកស៊ីជួញដូរថ្នាំញៀន រក្សាទុកនិងថែមទាំងប្រើប្រាស់ផងដែរ។ដោយយោងតាមចម្លើមសារភាព រួមទាំងវត្ថុតាង ជនសង្ស័យទាំងអស់ ត្រូវសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅកាន់ទីបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីចាត់ ការបន្ត
តាមនិតិវិធី៕ ដោយ ខៀវ បូរី
» ព័ត៌មានជាតិ » ជនសង្ស័យចែកចាយគ្រឿងញឿនចំនួន០៧នាក់ត្រូវប៉េអិមក្របួចជាប់នៅជាយដែនថៃ