ប៉ោយប៉ែត៖ គ្រោះថ្នាក់ដ៏រន្ឋត់មួយបានកើតឡើង រវាងអ្នកបើកបរម៉ូតូនិងរថយន្តបណ្តាលអោយ អ្នកបើក បរម៉ូតូស្លាប់ទាំងគ្រួសារ ស្លាប់ទាំងប្រពន្ឋកូននិង ប្តី យ៉ាងអណោចអធម៏ កាលពីវេលាម៉ោង ៣.២០ នាទីរសៀលថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៣ លើកំណាត់ផ្លូវជាតិលេខ៥ ខាងលិច ផ្សារកណ្តាល ប្រមាណ១០ម៉ែត្រ ស្ថិតក្នុងភូមិ
ផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។
សាក្សីឃើញហេតុការណ៏ បានប្រាប់ថាមុនពេលកើតហេតុ គេឃើញម៉ូតូ ឌ្រីមពណ៏ ខ្មៅ មួយគ្រឿង សេរីឆ្នាំ ២០០៤ ពាក់ស្លាកលេខ ភ្នំពេញ1F-8052បើកបរពីលិចទៅកើត ដោយមានឌុប ប្រពន្ឋម្នាក់និងកូនស្រីពីរផងដែរ លុះមកដល់ចំនុចកើតហេតុខាងលើ ក៏បានវ៉ាក់អើ និងរថយន្ត កុងតេនឺ របស់ក្រុមហ៊ុន ស៊ូភើហ្គាស ពាក់ស្លាកលេខ
បាត់ដំបង3A-1178 ដែលបើកបរស្របទិសគ្នា។
ប្រភពបន្តទៀតថាដោយមានរថយន្ត លិចស៊ីសកូនកាត់ ពណ៏ខ្មៅមួយគ្រឿងទៀត កៀម៉ូតូ ពីក្រោយ ហើយបណ្តាលអោយម៉ូតួជ្រុលទៅបុករថយន្តពីក្រោយ យ៉ាងពេញទំហឹង ធ្វើ អោយអ្នក បើកបរម៉ូតូ ជាប្តី និងប្រពន្ឋដែលជិះខាងក្រោយស្លាប់ភ្លាមៗនៅនិងកន្លែង ចំណែកកូនស្រី ពីរនាក់ ម្នាក់ អាយុប្រហែល ពីរឆ្នាំរងរបួសធ្ងន់បែកលលាក្បាលស្លាប់នៅនិងកន្លែង និងកូនស្រីវ័យ ប្រហែលបួន ឆ្នាំម្នាក់ទៀតក៏រងរបួសធ្ងន់ដូចគ្នា ប៉ុន្តែមិនសន្លប់
ជនរងគ្រោះទាំងបួន កូនទាំងពីរ ខ្ទាត់ពីគ្នាយ៉ាង ឆ្ងាយ ដោយឡែកពីរនាក់ប្តីប្រពន្ឋបានស្លាប់ ទល់ក្បាលគ្នា ។
សូមបញ្ជាក់ផងដែរថា ស្ត្រីដែលរងគ្រោះខាងលើ ក៏មានផ្ទៃព្រោះផងដែរ ប្រហែលជា៦ ទៅ៧ខែ អ្នកស្លាប់ក្នុងហេតុការណ៏ខាងលើ ទាំងកូនក្នុងផ្ទៃ ប្តី និងប្រពន្ឋ និងកូនស្រីវ័យ ប្រហែល២ឆ្នាំ សរុបបួននាក់ រីឯ កូនស្រីម្នាក់ ទៀត កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់ ជនរងគ្រោះ ខាងលើ គេពុំទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ ។ក្រោយពីកើតហេតុប៉ូលិសចរាចរណ៏ បានធ្វើការវាស់វែង និងយករថយន្តកុងតេនឺ ខាងលើទៅរក្សា ទុក នៅអធិការរដ្ឋានក្រុងប៉ោយប៉ែត ដើម្បីរងចាំការដោះស្រាយ រីឯរថយន្តលិចស៊ីសមួយគ្រឿងទៀត បានបើកគេចខ្លួនបាត់ ចំណែក សាកសពជនរងគ្រោះ ត្រូវសមត្ថកិច្ច ប្រគល់ជូនក្រុម គ្រួសារដើម្បី ធ្វើបុណ្យតាមប្រពៃណី៕ ដោយ ខៀវ បូរី
» ព័ត៌មានជាតិ » ស្លាប់ទាំងប្រពន្ឋស្លាប់ទាំងប្តីស្លាប់ទាំងកូននៅក្នុងផ្ទៃ លើកំណាត់ផ្លូវជាតិលេខ៥