ស្វាយរៀង ៖ កាលពីថ្ងៃទី ១៣ តុលា ២០១៣ថា បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំចាប់តាំងពីម៉ោង១២ និង៣០នាទីអធ្រាត្រ រហូតដល់វេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៣ តុលា ក្រុងស្វាយរៀងត្រូវបានទឹកជន់លិចទាំងស្រុងហើយ ហើយពេលនេះអាជ្ញាធរកំពុងចាត់វិធានការបូមរំដោះទឹកចេញ។
អនុប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្ត ទទួលបន្ទុកផ្នែកឧតុនិយម លោក ណុប ទូច បានប្រាប់ឱ្យដឹងថា កម្ពស់ទឹកទន្លេវ៉ៃគោ ថ្ងៃទី១២ តុលា មានកម្ពស់៣,០៨ម៉ែត្រ ខណៈចំណុចប្រកាសអាសន្នត្រឹមកម្ពស់២,៩០ម៉ែត្រប៉ុណ្ណោះ៕