ភ្នំពេញ ៖ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានដឹកនាំក្រុមគ្រូបង្រៀន សមាជិក ព្រមទាំងព្រះសង្ឃប្រមាណជាង១០០នាក់បានជួបជុំគ្នានៅទីលាន ប្រជាធិបតេយ្យដើម្បីដាក់ញ្ញត្ដិផ្ញើជូនរាជរដ្ឋាភិបាលនិងក្រសួង អប់រំយុវជន និងកីឡានៅក្នុងឱកាសទិវាគ្រូបង្រៀនពិភពលោកឆ្នាំ២០១៣ ។
លោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានបញ្ជាក់នៅក្នុងញ្ញត្ដិ ដាក់ជូនរាជរដ្ឋាភិបាល និងក្រសួងអប់រំលើកឡើងពីបញ្ហាចំនួន៨ចំណុចដើម្បីឱ្យមានវិធានការ ដោះស្រាយ ១-ដំឡើងប្រាក់ខែអប្បមា ចំនួន១លានរៀលក្នុងមួយខែៗជូនគ្រូបង្រៀន, ២-ត្រូវឱ្យមានការស៊ើបអង្កេតអំពើពុករលួយនៅក្នុងក្រសួង អប់រំ, ៣- ត្រូវ
ប្រើប្រាស់ប្រព័ន្ធធនាគារក្នុងការបើកប្រាក់ខែជូនគ្រូង្រៀន និងថវិការបស់សាលា, ៤-បង្កើន ថវិកាជាតិទៅលើវិស័យអប់រំ, ៥-កែទម្រង់ប្រាក់បន្ថែមផ្សេងៗរបស់គ្រូបង្រៀន, ៦-ផ្សព្វផ្សាយរបាយការណ៍ ហិរញ្ញវត្ថុរបស់សាលាដល់គ្រូបង្រៀននិងសហគមន៍, ៧-ផ្ដល់សេរីភាពឱ្យបានពេញលេញជូនបង្រៀន និងសមា គម, ៨-បង្កើនចំនួនគ្រូបង្រៀនដើម្បីបំពេញគោលដៅផលធៀបគ្រូនិងសិស្ស៤០ ១ នៅឆ្នាំ២០១៥ និងទី៩-ធានាថាគ្រូបង្រៀនទាំងអស់ទទួលបានការបណ្ដុះបណ្ដាលមូលដ្ឋាន និងមានឱកាសទទួលបានការអភិវឌ្ឍអាជីពវិជ្ជាជីវៈរបស់ខ្លួន ។
នៅក្នុងការជួបជុំឯទីលាន ប្រជាធិបតេយ្យនេះផងដែរលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានសំណូមពរដល់អាជ្ញាធរ ខណ្ឌដូនពេញក៏ដូចជាសាលារាជធានីភ្នំពេញដើម្បីហែក្បួនយកញ្ញត្ដិទៅ ដាក់នៅក្រសួងអប់រំ យុវជន និងកីឡា ប៉ុន្ដែលោកសុខ សម្បត្ដិ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញដែលមានវត្ដមាននៅទីលានប្រជាធិបតេយ្យ ដែរនោះបានសំណូមពរឱ្យលោក រ៉ុង ឈុន ប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យ ហើយក្នុងនាមអាជ្ញាធរលោកនឹងធានាសុវត្ថិភាពសន្ដិសុខជូន ព្រមទាំងធានាទទួលយកញ្ញត្ដិនេះដាក់ជូនរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡាដូចអ្វីដែលសមាគមនេះចង់បាន ៕