ភ្នំពេញ៖ កាលពីថ្ងៃ១២ ខែតុលា ឆ្នាំ២០១៣នេះ នៅអធិការដ្ឋាន នគរបាល ខណ្ឌដូនពេញ ។ ក្រុមជនសង្ស័យ ជាចោរឆក់ ចំនួន៤នាក់ ដែលជាមុខសញ្ញាឆក់ យកទ្រព្យសម្បត្តិ របស់ជនបរទេស ក្នុង២ករណីផ្សេង ពីគ្នាត្រូវបាន នគរបាល ខណ្ឌដូនពេញ បង្ក្រាបបានបន្តបន្ទាប់ ។
លោកញ៉ែម សៅណុល អធិការរង ផ្នែកព្រហ្មទណ្ឌ ខណ្ឌដូនពេញ បានឲ្យដឹងថា ហេតុការណ៍ឆក់កាបូប មិនបានសម្រេចនោះ លោកទី១ បានកើត ឡើងកាលពីវេលាម៉ោង១២និង ១០នាទីរសៀលថ្ងៃទី១១ខែតុលា ឆ្នាំ២០១៣ នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ មុខផ្សាររាត្រី ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
លោកអធិការរង ឲ្យដឹងទៀតថា ក្រុមជនសង្ស័យ ដែលត្រូវឃាត់ខ្លួនបានភ្លាមៗ ក្នុងករណីទី១ មានចំនួន២នាក់ទី១ឈ្មោះជួន វាសនា ហៅខ្លឹង ភេទ ប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ46E1 ផ្លូវព្រះនរោត្តម ក្នុង សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ទី២ឈ្មោះជា ដា ហៅរ៉ា ភេទប្រុសអាយុ២៤ឆ្នាំ ពុំមានទីលំនៅពិតប្រាកដត្រូវដកហូត
ម៉ូតូមួយគ្រឿង ម៉ាកIcon ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ1W 31 55 និងកាបូបស្ពាយ របស់ជន បរទេសរងគ្រោះមកវិញ ដែលក្នុងកាបូបនោះ មានទូរស័ព្ទដៃនិង ឯកសារលុយកាក់ មួយចំនួនមិនត្រូវបាត់បង់ឡើយ៕