ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » “COTTO” បង្ហាញ​ផលិតផល​ការ៉ូ​ឆ្នាំ 2014 ក្នុង​ព្រឹត្តិការណ៍ “CERSAIE 2013” ដើម្បី​ចាប់យក​បេះដូង​អតិថិជន​

“COTTO” បង្ហាញ​ផលិតផល​ការ៉ូ​ឆ្នាំ 2014 ក្នុង​ព្រឹត្តិការណ៍ “CERSAIE 2013” ដើម្បី​ចាប់យក​បេះដូង​អតិថិជន​

“COTTO” ជាថ្មី​ម្តងទៀត​បានបញ្ជាក់​ពី​កិត្តិនាម​ជា​អន្តរជាតិ​របស់ខ្លួន​ជា “​ស្លាក​សញ្ញា​ថៃ​លំដាប់ថ្នាក់​ពិភពលោក​” នៅក្នុង​ព្រឹត្តិ​កាណ៍ “CERSAIE 2013” ដ៏​មាន​កិត្យានុភាព ដែល​បាន​រៀបចំឡើង​នៅ​ទីក្រុង​បូ​ឡូ​ញ៉ា ប្រទេស​អ៊ីតាលី កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។ CERSAIE ឬ ពិព័រណ៍​អន្តរជាតិ​នៃ ផលិតផល​ការ៉ូ និង​សម្ភារៈប្រើប្រាស់​ក្នុង
​បន្ទប់ទឹក គឺជា​ព្រឹត្តិការណ៍​លំដាប់ថ្នាក់​ពិភពលោក​ដែល​ត្រូវ​បានរៀបចំ​ធ្វើ​ប្រចាំឆ្នាំ​។ ព្រឹត្តិ​កាណ៍​នេះ​ត្រូវបាន​ចូលរួម​ដោយ​ក្រុមហ៊ុន​ផលិត​ផលិតផល​ការ៉ូ និង​ផលិតផល​បន្ទប់ទឹក​ឈានមុខ​លើ​ពិភពលោក​។ COTTO ក៏​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ពិព័រណ៍​ប្រចាំឆ្នាំ​នេះដែរ សម្រាប់​រយៈពេល​ស្ទើរ​មួយ​ទសវត្សរ៍​ពេញ គិត​មកដល់ពេលនេះ​។​
​ឆ្នាំនេះ COTTO បានបង្ហាញ​ដោយ​មោទនភាព​នូវ​ផលិតផល COTTO អ៊ីតាលី ឆ្នាំ 2014 របស់ខ្លួន  ដោយ​រួមមាន​ប្រភេទ​ការ៉ូ​ថ្មី​ចំនួន 4 ស៊េរី ដូចខាងក្រោម​៖
1.​    ​ស៊េរី Balza៖ ជា​ផលិតផល​ការ៉ូ​ដែលមាន​អានុភាព​ពី​ថ្ម​ដ៏​រឹងមាំ ឆ្លុះបញ្ចាំង​ពី​សេរីភាព​គ្មាន​ដែន​កំណត់ រួមជាមួយ​ដំណើរ​នៃ​ការ​រស់ក្នុង​ធម្មជាតិ​។
2.​    ​ស៊េរី Senso di Marmo៖ ជា​ផលិតផល​ការ៉ូ​ដែល​ផលិតឡើង​ដោយ​ការជ្រើសរើស​ថ្ម​ម៉ាប​ដ៏​ល្អ និង​កម្រ​ពី​ជុំវិញ​ពិភពលោក​។
3.​    ​ស៊េរី Neo Basalt៖ ជា​ផលិតផល​ការ៉ូ​ដែលមាន​អានុភាព​ពី​ទីក្រុង​បុរាណ​នៃ Pompeii ដែល​បាន​បំផ្លាញ​ដោយ​ស្រទាប់​នៃ​ក​ម្អែ​ភ្នំភ្លើង​ថ្ម​បា​សាល់ ដែល​ផ្ទុះ​ចេញពី Mount Vesuvius ហើយ​ត្រូវបាន​ច្នៃប្រឌិត​ថ្មី​ដើម្បី​ឆ្លើយតប​ទៅនឹង​ភាព​ពេញនិយម​នៃ​ស្ថាបត្យកម្ម​ទំនើប​។
4.​    ​ស៊េរី Famiglia dei Legni៖ ជា​ផលិតផល​ការ៉ូ​ដែល​ផ្តល់​ភាព​ប្រណីត​ដោយ​ទម្រង់​ឈើ​ផ្សេងៗ ដែលមាន​អត្ថន័យ​ខុសៗ​គ្នា​ទៅតាម​តំបន់​នៃ​ពិភពលោក​​ព្រឹត្តិការណ៍​​ ឆ្នាំនេះ ក៏​ជា​ព្រឹត្តិ​កាណ៍ CERSAIE ទីមួយ​ផងដែរ ដែល COTTO បានបង្ហាញ​ផលិតផល​ជាច្រើន​រួមមាន ឥដ្ឋការ៉ូ សម្ភារ​ផ្នែកអនាម័យ និង​ក្បាល​រ៉ូ​ប៊ី​ណេ​។ ចំណុច​លេចធ្លោ​នៃ​បញ្ជរ​របស់ COTTO ឆ្នាំនេះ រួមមាន​ការ​រចនា​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដូចខាងក្រោម ៖
•​    ​“​ស៊េរី MG Stone: Palizza” និង “​ស៊េរី Eramo”- ជា​ប្រភេទ​ថ្មី​នៃ​ថ្ម​ម៉ាប​សិប្ប​និមិត្ត​ដែល​ត្រូវបាន​ប្រើ​ដើម្បី​ធ្វើការ​តុបតែង​ជញ្ជាំង និង​ផ្នែក​ខាងលើ​នៃ​តុ និង​ដើម្បី​ឲ្យ​ស៊ីគ្នា​ជាមួយនឹង​ឡា​បូ​។​
•​    ​ក្បាល​រ៉ូ​ប៊ី​ណេ “​ស៊េរី Himmapan”៖ ការ​រចនា​កើតឡើង​តាមរយៈ​ឥទ្ធិពល​ពី​បក្សី​ក្នុង​ទេវ​កថា “Himmapan Forest” ដែល​ត្រូវបាន​ពណ៌នា​ជាច្រើន​ក្នុង​អក្សរសិល្ប៍​ប៉ែក​បូព៌ា​។​
•​    ​“​ស៊េរី Mass Man Made” និង “​ស៊េរី Reminescences”- ប្រភេទ​ថ្មី​នៃ​បន្ទប់ទឹក ទូ​ងូតទឹក និង​ក្បាល​រ៉ូ​ប៊ី​ណេ​ទាំងនេះ ត្រូវបាន​រចនា​ឡើង​យ៉ាង​ពិសេស​ដើម្បី​បង្ហាញ​ពី​សោភ័ណភាព​នៃ​ថ្ម និង​ឈើ​ធម្មជាតិ ក៏ដូចជា ដើម្បី​បំពេញតម្រូវការ​នៃ​ការរស់នៅ​សម្រាប់​ទីផ្សារ​ភាគ​ប​ស្ចឹ​ម​។​
​រាល់​ផលិតផល COTTO ថ្មី​ដែល​បានបង្ហាញ​នៅ CERSAIE ឆ្នាំនេះ ទទួលបាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង ហើយ​ផលិតផល​ទាំងនេះ​នឹង​បង្ហាញ​វត្តមាន​ក្នុង​ទីផ្សារ​គោលដៅ​របស់គេ​នៅ​ដើមឆ្នាំ​ក្រោយ​។​
​បញ្ជរ​របស់ COTTO ឆ្នាំនេះ បង្ហាញ​ពី​គោល​គំនិត “​បូព៌ា​ក្រុង (UrbanEast)”- ដែល​ពណ៌នា​ពី​វិថី​នៃ​ជីវិត​បូព៌ា​ប្រទេស និង​ការបញ្ចូល​គ្នា​រវាង​ដួងព្រលឹង​នៃ​ភាគ​បូព៌ា ក្នុងការ​រចនា​របស់​ខ្លួន​។ ខ្លឹមសារ​នៃ​ពណ៌ “​មាស​” និង “​ស្ពាន់​” ព្រមទាំង ទម្រង់​ដូច​ឈើ ក៏ត្រូវ​បន្ថែម​ទៅក្នុង​បរិយាកាស​ភាគ​បូព៌ា​ផងដែរ​។​
​ព្រឹត្តិ​កាណ៍ CERSAIE គឺជា​ការតាំងពិព័រណ៍​លំដាប់ថ្នាក់​ពិភពលោក​ប្រចាំឆ្នាំ​នៃ​ផលិតផល​ការ៉ូ និង​សម្ភារ​ប្រើប្រាស់​ក្នុង​បន្ទប់ទឹក ហើយ​ត្រូវបាន​ចូលរួម​ដោយ​អ្នក​ផលិត​កំពូលៗ​ពី​ជុំវិញ​ពិភពលោក ដែល​មក​តាំង​បង្ហាញ​បច្ចេកវិជ្ជា និង​ការច្នៃប្រឌិត​ចុងក្រោយ​របស់​ពួកគេ​។ ព្រឹត្តិការណ៍​នេះ​ក៏​ក្លាយជា​វេទិកា​ដ៏​សមស្រប​មួយ​ផងដែរ​សម្រាប់​អ្នក​ផលិត​ទាំងឡាយ ដើម្បី​ជួប​អតិថិជន អ្នក​ចែកចាយ ស្ថាបត្យករ អ្នក​រចនា និង អ្នក​ទីផ្សារ ដែលមាន​សក្តានុពល​ខ្ពស់​ពី​ជុំវិញ​ពិភពលោក​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya