ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||   

» ព័ត៌មានជាតិ » ស្ពាយ​កា​បូប​ដើរ​រក​បង​ស្រី​ដាច់​បាយ​ដួល​សន្លប់​គួរ​ឲ្យ​អា​សូរ​

ស្ពាយ​កា​បូប​ដើរ​រក​បង​ស្រី​ដាច់​បាយ​ដួល​សន្លប់​គួរ​ឲ្យ​អា​សូរ​

កំពង់ឆ្នាំង ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៣ នៅក្នុងភូមិ​ធម្មយុត្តិ សង្កាត់​ប្អ​រ ក្រុង​កំពង់ឆ្នាំង​ ខណៈដែល យុវជនម្នាក់ដួលសន្លប់ លើផ្លូវ​កៅស៊ូ​មុខផ្ទះ​ប្រជាពលរដ្ឋ​ទាំងយប់គួរឲ្យអាណិសូរបំផុត  ដោយអ្នកភូមិចោរោមមើល​នឹកស្មានថា​មាន​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់។ ​ដោយសារតែគ្មាន​ទីពឹង​ដើរ​ក​បងស្រី​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយនៅតែមិនឃើញបងស្រី។

សមត្ថកិច្ច​បានអោយដឹង​ថា យុវជន​ដែល​គួរអោយ​អាណិត​នោះ​ឈ្មោះ ខឿន សី​ ​ហា អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ឆក ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្តសៀមរាប​។ យុវជន​នោះ​ ​បាន​និយាយ​អោយដឹងថា​៖ ឪពុកម្តាយ​គេ​បាន​ស្លាប់ចោល​អស់ហើយ សព្វថ្ងៃ​រស់នៅ​ជា​ ​មួយ​បងស្រី​ឈ្មោះ ខឿន ផល្លី មានកូន​ម្នាក់ និង​មាន​ប្តី​ឈ្មោះ វាសនា​។

ដោយសារ​តែមាន​ ​ជីវភាព​ខ្វះខាត​ថ្មីៗ​នេះ​បងស្រី​គេ​បាន​លក់​ដី​អស់ ហើយ​បាន​នាំ​ប្តី​ប្រពន្ធ​រត់ចោល​ចោល​រូប​ ​គេ​បាត់​មិនដឹងថា​ទៅ​រស់​នៅឯណា​ទេ​។​ ​ ​រយះពេល​ជាង​កន្លះ​ខែ​នេះ​រូបគេ​បាន​ស្ពាយ​កាបូប​ខោ​យ​អាវ​មួយ​ដើរ​ក​បងស្រី ​ពី​ខេត្ត​មួយ​ចូល​ខេត្ត​មួយ​តែ​រក​មិនឃើញ​ឡើយ​។

នៅ​ព្រឹក​ថ្ងៃទី​១១ ខែតុលា​នេះ​គេ​បាន​សុំ​ឡាន​នីសា​ន់​គេ​ជិះ​ពី​ខេត្តបាត់ដំបង​មកដល់​ ខេត្តកំពង់ឆ្នាំង គឺ​ដើររក​បងស្រី​គ្មាន​គោលដៅ​ពិតប្រាកដ​ទេ​ដាច់បាយ​រយះពេល​៣​ថ្ងៃ​មកហើយ​។ ពេលយប់​ក៏បាន​ដើរមក​ដល់​ភូមិ​ធម្ម​ ​យុ​ត្តិ​ហើយ​ក៏បាន​ដួលសន្លប់​លើផ្លូវ​កៅស៊ូ​ក្នុងភូមិ ធ្វើអោយ​អ្នកស្រុក​មានការ​ភ្ញាក់ផ្អើល​ ​ពេញ​ភូមិ​ហើយ​បាន​ប្តឹង​សមត្ថកិច្ច​អោយជួយ​ពិនិត្យមើល ដោយ​នឹកស្មានថា​រូបគេ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ទើប​ដួលសន្លប់​បែបនេះ​។​ ​ ​

ក្រោយពី​សមត្ថកិច្ច​ត្រួតពិនិត្យ​និង​ធ្វើ​ចលនា​ឲ្យមក រូបគេ​ក៏បាន​ដឹងខ្លួន​ឡើងវិញ​ ​ហើយ អ្នកភូមិ​ក៏បាន​អោយ​បាយទឹក​នំចំណី​គេ​ហូប​ទើប​ដឹង​រឿងហេតុ​ខាងលើនេះ ដោយ​ក្តី​អាណិតអាសូរ​អ្នកភូមិ​ក៏​រ៉ៃ​លុយ​គ្នា​បាន​ចំនួន​២៩០០០​រៀល​អោយ​ យុវជន​កំសត់ ដែល​រូបគេ​បាន​ខូច​ភ្នែក​ខាងឆ្វេង​ម្ខាង​ទៀតផង​។​

​ ​បន្ទាប់មក​សមត្ថ​គិ​ច្ចនគ​របាល​ក្រុង​កំពង់ឆ្នាំង​បាន​នាំយក​យុវជន​កំសត់​ ទៅ​សំរាក​ ​នៅក្នុង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង ព្រឹក​ឡើង​ថ្ងៃទី​១២ ខែតុលា ថា​នឹង​នាំ​យុវជន​ ​កំសត់​នេះ​ទៅកាន់​មណ្ឌល​កុមារកំព្រា​ខេត្ត ដើម្បី​ជួយសង្គ្រោះ​អោយគេ​មាន​កន្លែង​ស្នាក់នៅ​រៀនសូត្រ​៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya