ក្រចេះ៖ លោក បណ្ឌិត ឆេង គឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ប្រធានរដ្ឋបាលព្រៃឈើ បានធ្វើការព្រមាន ដល់មន្ត្រីរដ្ឋបាលព្រៃឈើ កាលពីចុងខែកញ្ញា ក្នុងឱកាសអញ្ជើញបិទវគ្គបណ្តុះបណ្តាលមន្ត្រីរដ្ឋបាលព្រៃឈើ ដោយលោកព្រមានចំៗ ដល់មន្ត្រីរដ្ឋបាលព្រៃឈើខេត្តក្រចេះ ដែលមិនចេះទទួលខុសត្រូវ និងអនុវត្តការងារឲ្យបាន
ត្រឹមត្រូវតាមច្បាប់និងបណ្តែតបណ្តោយ ឲ្យបទល្មើស ព្រៃឈើមានការកើនឡើង ។
លោក ក៏បានព្រមានយ៉ាងដាច់ខាត ចំពោះមន្ត្រីថ្នាក់ក្រោមដែល មិនព្រម អនុវត្តកិច្ចការងារបណ្តែតបណ្តោយឲ្យ មានបទល្មើសព្រៃឈើកើតមានបន្ត មន្ត្រីនោះត្រូវទទួលទោស ឬត្រូវធ្វើការប្តូរចេញពីតំណែង។
ប្រភពបានឲ្យដឹងទៀតថា ក្រុមឈ្មួញដែលរក ស៊ីដឹកជញ្ជូនឈើប្រណីត ត្រូវបានគេ ស្គាល់ជាថៅកែ រោងចក្រផលិតទឹកបរិសុទ្ឋមួយកន្លែងយីហោ (ម៉េងហេង) ស្ថិតនៅ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ឈ្មោះ ប្រុស ( ហៅប្រុសខ្ញី ) ។ ពាក់ព័ន្ធនឹងបទល្មើសដែលកើតមានឡើងយ៉ាងគគ្រើកគគ្រេង នៅក្នុងស្រុកសំបូរ ដែលស្ថិតនៅក្រោម
ការគ្រប់គ្រងរបស់លោក អ៊ុយ ស្រី បើកដៃឲ្យពួកឈ្មួញយ៉ាងនេះ លោក សូយ សារិទ្ធិ នាយខណ្ឌរដ្ឋបាលព្រៃឈើក្រចេះហាក់ដូចជា មិនមានចំណាត់ការ ចំពោះមន្ត្រីក្រោមឱវាទ របស់ខ្លួនឡើយ ប្រហែលជាបានទទួលលាភ សក្ការៈដែរហើយមើលទៅ ទើបសម្ងំស្ងៀមយ៉ាងនេះ។
ប៉ុន្តែ លោក អ៊ុយ ស្រី នាយផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វ កំពុងផ្គើនទៅនឹងការព្រមានរបស់លោក ឆេង គឹមស៊ុន បើកដៃឲ្យក្រុមឈ្មួញដឹកជញ្ជូន ឈើប្រណីត យ៉ាងគគ្រឹកគគ្រេងគ្មានរវល់ក្នុងការបង្ក្រាបនោះឡើយ។
ក្រោយពីការព្រមាននេះ បទល្មើសព្រៃឈើបានកើតមានឡើងទ្វេដង ពួកឈ្មួញទទួលបានការសម្របសម្រួលពីមន្ត្រីរដ្ឋបាល ព្រៃឈើ គឺ លោក អ៊ុយស្រី ។ ប្រភពព័ត៌មានពីមន្ត្រី រដ្ឋបាលព្រៃឈើម្នាក់ បានបង្ហើបឲ្យដឹងថា លោកអ៊ុយ ស្រី បានឃុបឃិតបើក ដៃឲ្យ ក្រុមឈ្មួញដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យខុសច្បាប់ នៅចំណុច ឃុំដំរ៉ែ ស្រុកសំបូរ ខេត្តក្រចេះ ។
គួបញ្ជាក់ថា មន្ត្រីផ្នែករដ្ឋបាលព្រៃឈើរូបនេះ បានទទួលលិខិតបេសកកម្មបង្ក្រាប ទប់ស្កាត់ បទល្មើសព្រៃឈើ និងសត្វព្រៃ ក្នុងស្រុកព្រែកប្រសព្វ មិនយកទៅអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ឡើយ បែរជាឃុបឃិតនឹងពួកឈ្មួញដាក់រថយន្ត អង្គុយចាំ ទទួលសំណែនទៅវិញ។ ប្រភពព័ត៌មានបានឲ្យដឹងថាសកម្មភាពដឹកជញ្ជូន ឈើប្រណីតខុស
ច្បាប់យ៉ាងអនាធិបតេយ្យ កើតឡើងជារៀងរាល់យប់តាមផ្លូវទឹកដែលពួកឈ្មួញ ដឹកពីខេត្តស្ទឹងត្រែងមកស្តុកទុកនៅចំណុចខាងលើនេះ។
ពាក់ព័ន្ធនឹងការរិះគន់ខាងលើនេះ កាសែតអរិយធម៌មិនអាចសុំការបកស្រាយពីអស់លោកខាង លើបានទេ។ ប៉ុន្តែគេនិយាយថា ករណីនេះប្រាកដជាមានមែន ព្រោះបើគ្មានភ្លើងក៏គ្មានផ្សែងដែរ៕
» ព័ត៌មានជាតិ » នាយផ្នែករដ្ឋបាល ព្រៃឈើព្រែកប្រសព្វ បើកដៃឲ្យមេឈ្មួញ