ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ខេត្ត​បង្ក្រាប​សៃ​វៀន ជល់​មាន់ រឹបអូស​ម៉ូតូ​២០​គ្រឿង ​

ប៉ូលិស​ខេត្ត​បង្ក្រាប​សៃ​វៀន ជល់​មាន់ រឹបអូស​ម៉ូតូ​២០​គ្រឿង ​

កំពត ៖​នៅវេលា​ម៉ោង ៣​រសៀល ថ្ងៃទី​១១ ខែតុលា ឆ្នាំ ២០១៣ ក្នុង​ដីចំការ​គ្មាន​ផ្ទះសម្បែង​។ សៃ​វៀន​ជល់​មាន់​មួយកន្លែង ស្ថិតនៅ​ភូមិ​អូរ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ត្រូវបាន​កម្លាំង នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​ខេត្ត ធ្វើការ​បង្ក្រាប ។​
​នគរបាល​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹងថា ការបង្ក្រាប​សៃ​វៀន​ជល់​មាន់​នេះ គឺ​បាន​រឹបអូស​ម៉ូតូ​គ្រប់​ប្រភេទ​ចំនួន ប្រមាណ ២០​គ្រឿង រីឯ​មនុស្ស​ដែល​ប្រព្រឹត្ត​ល្បែង​ជល់​មាន់​នេះ បាន​រត់​គេចខ្លួនបាត់​ស្រមោល​អស់ ខណៈ កម្លាំង​នគរបាល​ចុះទៅ​ដល់ទី​តាំង គឺ​បន្សល់ទុក​តែ​ម៉ូតូ ដូច្នេះ​កម្លាំង​នគរបាល​ក៏​ធ្វើការ​ដកហូត​ម៉ូតូ ដឹកយក ទៅ​រក្សាទុក​នៅឯ​ស្នងការដ្ឋាន នគរបាល​ខេត្ត ដើម្បី​ឲ្យ​ម្ចាស់​ម៉ូតូ​ចូលខ្លួន​ប្រឈម​ចំពោះមុខ​ច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya