ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ​ជនជាតិ​ថៃ​ម្នាក់​ដើរ​ឆ្លង​ដែន​ចូល​​ទឹកដី​ខ្មែរ​វង្វេង​​​ផ្លូវត្រូវ​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ ​

​ជនជាតិ​ថៃ​ម្នាក់​ដើរ​ឆ្លង​ដែន​ចូល​​ទឹកដី​ខ្មែរ​វង្វេង​​​ផ្លូវត្រូវ​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ ​

ប៉ៃលិន​ ៖​បុរស​ដែល​ គេ​ស្គាល់​ថា​ជា​ជនជាតិ​ថៃ​ម្នាក់​នេះ​ ឈ្មោះ​ សែ​យ៉ា​ន់​ យ៉ែ​នប​រី​ប៊ូ​ន​ អាយុ​៣៤​ឆ្នាំ​ រស់នៅ​ស្រុក​សូ​រិ​ន្ទ​ ខេត្ដ​ សូ​រិ​ន្ទ​ ប្រទេស​ថៃ​ ។​

​ជនជាតិ​ថៃ​ម្នាក់​បាន​ដើរ​វង្វេង​ចូល​ទឹកដី​ខ្មែរ​តាម​ច្រក​ឡែ​ម​ ខេត្ដបាត់ដំបង​ ដោយ​ដើរ​ម្នាក់ឯង​រហូត​ មក​ដល់​ក្នុង​ចម្ការពោត​ភូមិ​ផ្ទះស្បូវ​ឃុំ​ ស្ទឹង​ត្រង់​ ស្រុក​សាលា​ក្រៅ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​កំពុង​កាច់​ពោត​ ដុត​ស្រាប់តែ​ប្រជាជន​ហៅ​សួរ​អត់​ចេះ​ ខ្មែរ​ចេះ​តែ​ភាសា​ថៃ​ រួច​មក​ក៏​ចាប់​បញ្ជូន​ ទៅ​ឱ្យ​មេឃុំ​ស្ទឹង​ត្រង់​ ។​

ប្រភព​ ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា​ ខណៈ​កំពុង​តែ​ចែក​អង្ករ​ ទឹកត្រី​ ទឹកស៊ីអ៊ីវ​ ត្រីខកំប៉ុង​ មី​ មួយ​ចំនួន​ដល់​ ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​រងគ្រោះថ្នាក់​ដោយ​ទឹកជំនន់​លិចលង់​ នៅ​តាម​ភូមិ​ ឃុំ​-​ស្រុក​សាលា​ក្រៅ​រួច​មក​ក៏​ប្រទះ​ឃើញ​ ជនជាតិ​ថៃ​ម្នាក់​ដើរ​វង្វេងផ្លូវ​ហើយ​កំពុង​តែ​កាច់​ពោត​ប្រជាពលរដ្ឋ​ដុត​ ។​ ពេល​ នោះ​គាត់​នាំ​ខ្លួន​យក​មក​ប្រគល់​ឱ្យ​អាជ្ញាធរ​ ឃុំ​ស្ទឹង​ត្រង់​រួច​មក​ក៏​បាន​ប្រគល់​ឱ្យ​លោក​ កើត​ សុធា​ អភិបាលរង​ខេត្ដ​ប៉ៃលិន​ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya